នាយឧត្តមសេនីយ៍ អ៊ី ឈាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមុខឆ្លើយតបទៅកាន់ការប្រឌិតព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយមពាក់ព័ន្ធនឹងរឿងបោះបង្គោលបណ្ដោះអាសន្នព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា លោកគឺជាសាក្សីរស់ដូច្នេះការលើកឡើងរបស់ឈ្មោះ Um Sam An គឺជាការប្រឌិតទាំងស្រុង ក្នុងចេតនាទុច្ចរិត និងនាំឱ្យការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានសរសេរថា ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី...
ភ្នំពេញ ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនបានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខសុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ វេទិកានេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា...
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា លើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន...
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានគាំពារបិរស្ថាន តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថានលោក លោកស្រី...
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការថ្នាក់កណ្តាល និងឯកឧត្តម...
ភ្នំពេញ៖ ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះចាំបាច់ត្រូវកែលម្អជាបន្ទាន់នូវសកម្មភាពគ្រប់បែបយ៉ាងដែលកើតឡើងនៅក្នុងថ្នាក់រៀន។ របាយការណ៍ថ្មីពីរដែលធនាគារពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ បាននិយាយដូច្នេះ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មមួយដែលមានភាពប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយតាមរយៈនេះ...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងបញ្ជាក់ថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក....
លោក Thomas Levet អតីតកីឡាករវាយកូនគោលឆ្នើមមួយរូបរបស់បារាំង បានបង្ហាញអារម្មណ៍កក់ក្ដៅ ជាមួយការស្ងើចសរសើរ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាលើកដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ បុរសវ័យ ៥៧ឆ្នាំរូបនេះ គឺជាកីឡាករអន្ដរជាតិ ១រូប ក្នុងចំណោម ៧រូប ដែលទើបមកដល់កម្ពុជា នាពេលថ្មីៗ ដើម្បីចូលរួមពានរង្វាន់កម្រិតពិភពលោក ដែលបានចាប់ផ្ដើមការប្រកួតវគ្គទី២ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីពានរង្វាន់ Vattanac Legends...
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី” ក្នុងគោលបំណងបង្កើត និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ និងវិស័យឯកជន។ លោកស្រី ឃឹម ពិសី ប្រធានអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានឱ្យដឹងថា អង្គការមជ្ឈមណ្ឌលធនធានស្ត្រី ធ្វើការជាមួយស្ត្រី និងក្មេងស្រី ដោយបានចាប់ផ្ដើមប្រារព្ធយុទ្ធនាការនេះ...
មន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សហគមន៍កសិកម្មទំនើបមានចំនួន ២៥ ត្រូវបានបង្កើតឡើងនៅតាមបណ្ដាខេត្តចំនួន១១ ខណៈមានប្រជាកសិករជាសមាជិកបានស្ម័គ្រចិត្តចូលរួមជាង ៣ ២០០ គ្រួសារ ដោយបានផ្ដោតការដាំដុះ លើមុខដំណាំសំខាន់ៗ មានដូចជា ស្រូវ បន្លែ ម្រេច និងស្វាយចន្ទីរ ជាដើម។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ...