ភ្នំពេញ៖ លោក ជា ខេមា អភិបាលដូនពេញ ជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ចៅសង្កាត់ទាំង១១ ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យបានល្អជាប់ជាប្រចាំ ក្នុងមូលដ្ឋាន។ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ...
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី...
ក្រសួងផែនការ នៅថ្ងៃនេះ បានប្រកាសជាផ្លូវការលទ្ធផល អង្កេតកសិកម្មឆ្នាំ ២០២៤ ដោយរកឃើញនូវទិន្នន័យសំខាន់ៗមួយចំនួន។ ក្នុងនោះក៏បានរកឃើញដែរចំនួនគ្រួសារដែលប្រកបរបរកសិកម្មនៅកម្ពុជាបានធ្លាក់ចុះមកសល់ត្រឹមប្រមាណជាង ១លាន ៨សែន គ្រួសារប៉ុណ្ណោះ។ លទ្ធផលនៃ អង្កេតកសិកម្មឆ្នាំ ២០២៤បង្ហាញថា ចំនួនគ្រួសារប្រកបរបរកសិកម្ម បានបន្តធ្លាក់ចុះមកត្រឹមជាង ១លាន ៨សែនគ្រួសារ ភាគច្រើនបំផុត នៃគ្រួសារប្រកបរបរកសិកម្ម ជាពលរដ្ឋរស់នៅតំបន់វាលទំនាប តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយបង្អស់ គឺពលរដ្ឋរស់នៅតំបន់ភ្នំ និងខ្ពង់រាប។ ក្នុងនោះដែរ...
នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការកែប្រែសហគមន៍ CTO ផ្តល់ជាសម្ភារៈ សិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះ អាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ ( CTO) ប្រចាំសាខាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែក សម្ភារៈ សិក្សាដល់កុមារ...
ក្រុមជំនួយការភ្ញៀវ ឬ Caddie នៃទីលានវឌ្ឍនៈហ្គោលរីហ្សត បានសម្ដែងសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្រោយបានធ្វើការងារផ្ទាល់ជាមួយកីឡាករអាជីពអន្ដរជាតិល្បីៗមកពីជុំវិញពិភពលោក ដែលបានបន្សល់នូវបទពិសោធន៍ មេរៀនថ្មីៗ មិនធ្លាប់ជួប ព្រមទាំងអនុស្សាវរីយ៍ បំភ្លេចមិនបានក្នុងការងាររបស់ខ្លួនទៀតផង។ នេះបើតាមការបញ្ជាក់របស់កញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ក្រោយមានឱកាសចូលរួមផ្ទាល់ជាមួយកីឡាករល្បីៗ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ដែលកំពុងដំណើរការប្រកួតវគ្គ២ នៃពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។ Caddie ទាំងពីរ បានលើកឡើងស្រដៀងគ្នា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី...
បើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ត្រីក្នុងទន្លេសាបឆ្នាំនេះ នឹងសំបូរជាងឆ្នាំកន្លងទៅ ដោយសារតែការបង្ក្រាបបទល្មើសពីសំណាក់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងកងទ័ពនៃតំបន់សឹករងកំពង់ឆ្នាំង កម្លាំងនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានធ្វើជាប្រចាំដែលគ្រប់សកម្មភាពនៃបទល្មើស ត្រូវបានបំផ្លាញ។ ម្យ៉ាងទៀត ដោយសារមានអំណោយផលពីទឹកទន្លេឡើងខ្ពស់ជាងឆ្នាំមុនផងដែរ។ លោកបន្តថា តាមការពិនិត្យកំពស់ទឹកទន្លេឆ្នាំនេះ គឺបានឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ធ្វើអោយវិសាលភាពនៃតំបន់លិចទឹកធំទូលាយ ហើយទីតាំងលិចទឹកទាំងនោះ បានផ្តល់នូវចំណីអាហារដល់ត្រីគ្រប់គ្រាន់ ត្រីអាចពងកូនតាមទីវាលទាំងនោះបាន។...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងធ្វើការទាត់ចោល ទាំងស្រុងចំពោះរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ HUMAN RIGHT WATCH ដែលបានផ្សព្វ ផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ មានចេតនាទុច្ចរិត និងមូលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថាមិនបានយក ចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកកម្ពុជាវិញ។ យោងតាមសេចក្តីបដិសេធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញនូវយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម បដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ...
សៀមរាប៖ ត្រីរាជ មួយក្បាល ទម្ងន់ ៩៥គីឡូក្រាម ប្រវែង ២១៦សង់ទីម៉ែត្រ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក» នៅដែននេសាទ ជ្រោយមេត្រី សង្កាត់ចុងឃ្នាស ខេត្តសៀមរាប។ នេះជាលទ្ធផល ៣ខែក្រោយ បន្ទាប់ពីយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីប្រភេទត្រីជិតផុតពូជ នៅក្នុងតំបន់នេះ។ អ្នកនេសាទ ឆែ យូហាក់ អាយុ ៣៨ឆ្នាំ បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលក្នុងធម្មជាតិវិញ។ នេះបង្ហាញពីកិច្ចសហការយ៉ាងរឹងមាំរវាងប្រជានេសាទ...
ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន...