ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។...
ភ្នំពេញ៖ អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងបានអំពាវនាវឲ្យយុវជននិងយុវតីចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិ មាតុភូមិ។ ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា គណបក្សចលនាប្រជាធិបតេយ្យ ទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ហើយគាំទ្ររដ្ឋសភាដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម អ៊ីវ៉ាគី មិតស៊ុហ៊ីដេ ប្រធានសមាគមនមិត្តភាព ហ្វុគុស៊ីម៉ា និងជាអតីតរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន នៅស្ថានទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកម្ពុជា...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងពីអត្ថប្រយោជន៍នៃកិច្ចដំណើរការប្រព័ន្ធទូទាត់បាគង បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព...
បាត់ដំបង៖ ម្ចាស់ចំការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង បានអះអាងថា ទុរេនសំឡូតអាចប្រមូលផលបានពេញលេញបានចាប់ពីចន្លោះពាក់កណ្ដាលខែមិថុនា ឬដើមខែកក្កដា ហើយបច្ចុប្បន្ននេះមានតិចតួចបំផុតដែលអាចប្រមូលផលបាន។ លោក តុល សូនី ម្ចាស់ចំការទុរេន បានបង្ហាញពីលក្ខណៈពិសេសនៃទុរេនសំឡូត គឺមានសាច់ទឹកដោះគោខ្ទិះផ្អែមរមួត និងមានទងពីរតង់ដែលខុសពីទុរេននាំចូលមានទងតែមួយតង់ប៉ុណ្ណោះ។ លោក តុល សូនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកសម្រាកលម្ហែកម្សាន្តនៅស្រុកសំឡូត ភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារនៃទុរេនសំឡូត និងផ្លែឈើផ្សេងៗទៀតដ៏សំបូរបែប។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ចំការ លោក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តម...
មន្ដ្រីជាន់ខ្ពស់ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលតែងតែខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនានា ដើម្បីកៀរគរថវិកាជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងការងារសង្គមផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននាំយកថវិកាសប្បុរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ...
កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ឯកឧត្តម អង្គវង្ស វឌ្ឍានា បានជំរុញតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាពបន្ថែម និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ ។ ការជំរុញនេះធ្វើឡើង គ្រាដែលប្រតិភូចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់...
សាកទាយទៅមើល៍ តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន?
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) ដែលមានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ...