ភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ...
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម ស្បៀងអាហារ ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ(AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ភាគីទាំងពីរ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ចូនទិន្នន័យមក គ.ជ.ប ការដាក់ ការទទួល...
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា បានចាត់ទុកពេល២ឆ្នាំ នៃការចូលកាតព្វកិច្ច គឺជាការដុះខាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកការពារប្រទេសជាតិពីរដ្ឋបរទេសឈ្លានពានផង។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៦ហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ...
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ កាលពីថ្ងៃទី៥ ខែតុលានេះថា តម្លៃនៃសន្តិភាពគឺជាការលះបង់ដ៏ធំធេង និងគ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន។ ឯកឧត្តម ប៉ែន បូណា បានរំឭកថា អាស៊ីអាគ្នេយ៍បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គមក្រោយអាណានិគមរបស់យើង...
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង បេ ស៊ុនជឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានអញ្ជើញអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រុមការងារធុរកិច្ចរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមសហគ្រាសសហគ្រិនអតីតយុទ្ធជនវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការលើកទី៣៨ និងមហាសន្និបាតVECONAC លើកទី២៥៕
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបន្តការងារជំរឿនមន្ត្រីរាជការ ជាបន្តបន្ទាប់ ដោយសប្តាហ៍នេះ ការងារ ជំរឿនកំពុងប្រព្រឹត្តិទៅនៅពីរក្រសួង ដោយការធ្វើជំរឿននៅក្រសួងសុខាភិបាល បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែតុលា រី ឯការធ្វើជំរឿននៅក្រសួងផែនការ ប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែតុលា។ ការធ្វើជំរឿននៅក្រសួងផែនការនេះ ជាក្រសួង ទី ២៦។ ឈានចូលដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ...
នៅថ្ងៃទី៦ ខែតុលា ត្រូវនឹងថ្ងៃទី១០រោច ខែភទ្របទ ព.ស ២៥៧០ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បំណងបើកឱកាសឲ្យសាធារណៈជនធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម និងវីរៈកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី នៅតាមតំបន់ព្រំដែន។ មន្ត្រីតាមសង្កាត់នៅខ័ណ្ឌដង្កោ និងប្រជាពលរដ្ឋនានា រាជធានីភ្នំពេញ បានថ្លែងថា នៅថ្ងៃនេះ រដ្ឋបាលសាលាខណ្ឌដង្កោ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយមានកិច្ចសូត្រមន្ត និង រាប់បាត្រព្រះសង្ឃចំនួន...
បណ្ដាវត្តអារាម នៅរាជធានីភ្នំពេញ បានរៀបចំបែងចែកទេយ្យទាន ដែលទទួលពីពុទ្ធបរិស័ទ្ធ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ ក្នុងស្មារតីសាមគ្គីភាព។ ព្រះសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ពិភទ្ទរង្សី ហៅវត្ត ចិនដំដែក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីការប្រាប់ BTV នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថា...
ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រ (១៩៤៦-២០២៦) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយនេះ ត្រូវពង្រឹងនូវគុណភាពការអប់រំ និងការបណ្ដុះបណ្ដាល ដោយផ្សារភ្ជាប់ចំណេះដឹងវេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌ វិជ្ជាជីវៈ។ ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ និងអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា...