នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បរិយាកាសនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) មានភាពអ៊ូអរខ្លាំង ដោយសារវត្តមានរបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ បេក្ខជនជ័យលាភី ដែលត្រូវបានបែងចែកកាលវិភាគក្នុងវេនពេលព្រឹក បានធ្វើដំណើរមកដល់មណ្ឌលយ៉ាងច្រើនកុះករតាំងពីម៉ោង ៦:៣០នាទីព្រឹក ពោលគឺមុនម៉ោងកំណត់រហូតដល់ទៅ ១ម៉ោង ដើម្បីត្រៀមខ្លួនចូលរួមទទួលស្តាប់ការណែនាំពីគណៈកម្មការ និងត្រៀមជ្រើសរើសប៉ុស្តិ៍ការងាររបស់ខ្លួន។ បេក្ខជនទាំងអស់ បានបង្ហាញខ្លួនយ៉ាងសមរម្យ និងថ្លៃថ្នូរក្នុងឯកសណ្ឋានគ្រូបង្រៀន ព្រមទាំងមានការកាន់ជាប់មកជាមួយនូវឯកសារចាំបាច់ រួមមានសលាកបត្រចុះឈ្មោះប្រឡងប្រជែង...
ខេត្តស្ទឹងត្រែង, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋាន...
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតម៉ាក់តាន នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស និងប្រទេសបូកចំនួន៨ គឺ៖ អូស្ត្រាលី...
ភ្នំពេញ ៖ នៅព្រលប់ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ ។ យោងតាមការបង្ហោះនៅលើគណនេយ្យបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ « ខ្ញុំសូមប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ។ កម្លាំងជំនាញខ្ញុំកំពុងតាមហើយត្រូវដឹងថាចរិតរបស់ខ្ញុំ គឺរាល់បទល្មើសណាមួយដែលកើតឡើងខ្ញុំមិនដែលនៅស្ងៀមទេ »...
ភ្នំពេញ ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ចើញចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំរួមគ្នារវាង មន្ត្រីការពារផ្ទាល់ SO...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិស «ស្ដីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនជ័យលាភីជំនាន់ថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។ ការផ្ដល់អាហារូបករណ៍ពេញលេញនេះ គឺតាមរយៈមហាករុណាធិគុណ និងចក្ខុវិស័យអប់រំបរិយាបន្នដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចដ៏ល្អ ការយកចិត្តទុកដាក់ និងការសម្របសម្រួលចាំបាច់នានា ក្នុងអំឡុងពេលដែលនាវាទេសចរណ៍នេះកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,...
ភ្នំពេញ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញយុវជនដែលបានដាក់ពាក្យស្នើសុំ និងជាប់ឈ្មោះជាបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ឱ្យកពិនិត្យកាយសម្បទា និងសុខភាព។ តាមសេចក្ដីជូនដំណឹង គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានជម្រាបជូនសាធារណជន ជាពិសេសបេក្ខជនដែលបានដាក់ពាក្យស្នើសុំ អាចធ្វើការពិនិត្យបញ្ជីរាយនាមតាមគេហទំព័រផ្លូវការ http://nmsc.gov.kh/ ឬអាចសួរនាំព័ត៌មានបន្ថែមដោយផ្ទាល់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ខ្លួន។ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បញ្ជាក់ថា បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦ ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅ ថ្ងៃទី៤...
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសិទ្ធិជនពិការ នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) តាមរយៈគម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជាដំណាក់កាលទី៣ (DEY III) រៀបចំវេទិកាការងារស្តីពី “បរិយាបន្នការងារ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាពនៅកម្ពុជា” នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ កម្មវិធីនេះមានរួមបញ្ចូល សិក្ខាសាលាបញ្រ្ជាបការយល់ដឹង វេទិកាការងារ និងទស្សនកិច្ចសិក្សា...
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរជាថ្មី “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក”។ ពិព័រណ៍ផលិតផលខ្មែរនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិព័រណ៍ផលិតផលខ្មែរជាថ្មី នៅដើមខែវិច្ឆកាខាងមុខនេះ។ ពិព័រណ៍ ផលិតផលខ្មែរ នៅក្នុងឆ្នាំ ២០២៦នេះ មានស្តង់អាជីវកម្មខ្មែរ ចំនួន...