ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងនូវការស្នើសុំសេវាតាមអនឡាញ(Online) លើសេវាជីកឆ្លងផ្លូវក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យារបស់ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ។ តាមសេចក្ដីជូនដំនឹង រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញជ្រាបថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវារដ្ឋបាលសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលា រាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងនូវការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ (Online) លើការស្នើសុំលិខិតអនុញ្ញាតជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ...
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានធ្វើសន្និសីទសារព័ត៌មាន លើកឡើងអំពីការដាក់សំណើស្នើសុំការអន្តរាគមន៍សុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រករបៀងក្នុងខេត្តចំនួន៣ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ទប់ស្កាត់ការនាំចូលជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ ដែលនាំចូលខុសច្បាប់ អាចបង្កការប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការចិញ្ចឹមសត្វនៅក្នុងស្រុក។ លោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មានអំពី សំណើរសុំអន្តរាគមន៍ទប់ស្កាត់ ការនាំចូលជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់...
រសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នេះលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្អូនៗ សិក្ខាកាមយោធា និងនិស្សិតទាំងអស់...
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ គឺគម្រប់ខួប ២២ព្រះវស្សា (២៩ តុលា ២០០៤-២៩-តុលា ២០២៦) ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡើងគ្រងព្រះបរមរាជសម្បត្តិ។ ជាមួយគ្នានេះ អ្នកវិភាគ និងប្រជាពលរដ្ឋ យល់ឃើញថា ការគ្រងរាជសម្បត្តិរបស់ព្រះអង្គ បានបន្តធានាឯកភាពជាតិ និងជាព្រះមហាក្សត្រមានទសពិធរាជធម៌។ លោកបណ្ឌិត យង់ ពៅ...
វីងសប និងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នៅទូទាំងប្រទេស។ ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនប្រេងឥន្ធនៈ...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Cognac តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម (UN DESA) នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួបនេះ លោក Matthieu Cognac បានជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលដ៏ល្អប្រសើរនៃសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការស្រាវជ្រាវអំពីបរិយាបន្នសង្គមក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅកម្ពុជា។ ទន្ទឹមនឹងនេះ...
ភ្នំពេញ៖ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនីកម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិ ចំនួន៦២៩ ៤៧៥ ដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។ ជោគជ័យថ្មីនេះ បានសង្តត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ និងមុតស្រួច ក្នុងនោះការដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ ភ្ញៀសទេសចរណ៍បរទេសរាប់រយនាក់ដែលរស់នៅអចិន្ត្រៃយ៍នៅលើនាវាទេសចរណ៍មួយគ្រឿង ត្រូវបានចុះពីលើនាវាមួយគ្រឿងឈ្មោះ ឈ្មោះ Villa Vie Odyssey ក្នុងប្រទេសកម្ពុជានៅសប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិករនាវាបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យដំណើរការនាវានេះមានតម្លៃថ្លៃហួសហេតុ ហើយក្រុមហ៊ុនអស់ថវិការដើម្បីដំណើរការដូច្នេះភ្ញៀសទេសចរទាំងអស់ត្រូវចុះនៅប្រទេសកម្ពុជាដើម្បីបន្តដំណើររបស់ខ្លួន។ ជាក់ស្ដែងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យលើនាវាទេសចរណ៍ខ្នាតយក្សដែលនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលសំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុនេះ។ ចំណែកភ្ញៀវទេសចរដែលចុះពីលើនាវា បានទៅសម្រាកនៅសណ្ឋាគារឯករាជ្យ ដែលរៀបចំទទួលដោយរដ្ឋបាលខេត្តព្រះសីហនុ។ នាវាឈ្មោះ...
អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់កម្ពុជា ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូពីបណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ព្រឹត្តិការណ៍នេះក៏អាចបើកឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញដៃគូវិនិយោគថ្មីៗ និងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកផងដែរ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសជាសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធ។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិន...
កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេទិកាថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ MSMEs ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» បានបិទបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្ររួម ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ នៅក្នុងពិធីបិទវេទិកាថ្នាក់ជាតិនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្មារតីបុរេសកម្មរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និយ័តករ...