នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៨នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រមទាំងធ្វើការពិនិត្យលើការគោរព...
គណបក្សសម្ព័ន្ធភាពនយោបាយបានបង្ហាញពីជំហររួមជាមួយរាជរដ្ឋាភិបាល និងបង្ហាញពីស្មារតីជាតិនិយម និងសាមគ្កីភាព ដោយបានយកអំណោយចែកជូនវីរកងទ័ពនៅជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដី និងចែកជូនគ្រួសារកងទ័ព និងជនភៀសសឹកនៅភូមិរង់ចាំ។ ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា គណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ បានរួមសា្មរតី និងឆន្ទៈ រួមទាំងប្រជាពលរដ្ឋ បានយកអំណោយជាអង្ករ និងគ្រឿងឧបភោគ បរិភោគ ទៅចែកជូនវីរកងទ័ពនៅជួរមុខនៅតំបន់បឹងត្រកួន និងចែកជូនប្រជាពលរដ្ឋនៅភូមិរង់ចាំចំនួន ២៦៥គ្រួសារ។ វីរកងទ័ព និងប្រជាពលរដ្ឋបានសម្តែងការរីករាយនិងថ្លែងអំណរគុណចំពោះការចុះសួរសុខទុក្ខដល់ពួកគាត់។ ទាំងអស់នេះបានបង្ហាញថា គណបក្សសម្ព័ន្ធភាពនយោបាយទាំង២៩ គឺមានស្មារតីសាមគ្គី ឯកភាព...
គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តាឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយសុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។ ឯកឧត្តម ប៉ែន បូណាបន្តថា ក្រៅពីជនភៀសសឹក រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើក្រុមគ្រួសារវីរយុទ្ធជនពលី។...
នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន២ មានដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់។ ២-ផ្សេងៗ។ ជាលទ្ធផលនៃកិច្ចប្រជុំ...
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគណៈប្រតិភូប្រទេសចិនបានផ្លាស់ប្តូរបទពិសោធន៍គ្នាពីការប្រឆាំងអំពើពុករលួយនៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូប្រទេសចិនមកកាន់ប្រទេសកម្ពុជា។ តបតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស៊ុន ជៀន លេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នៃប្រទេសចិន បានដឹកនាំសមាជិកប្រតិភូចំនួន៤រូប មកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ទាប់មកឯកឧត្ដម ហ៊ូ ស្ថាបនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ...
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិក ដៃគូបើកបររបស់ ផាសអ៊ែប ថេកណឡជី ឯ.ក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាសអ៊ែប និងសហការី មន្ត្រីពាក់ព័ន្ធ...
ផ្ទាំងសិលាចារឹក ដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅតាមប្រាសាទបុរាណនានា មិនត្រឹមតែជាឯកសារបុរាណសម្រាប់ឱ្យអ្នកជំនាន់ក្រោយបានសិក្សាពីអក្សរ និងភាសាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភស្ដុតាងបែបវិទ្យាសាស្ត្រដ៏រឹងមាំចំពោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលពុំមានជាតិសាសន៍ដទៃណាមកក្លែងបន្លំ ឬលួចចម្លងបានឡើយ។ សិលាចារឹក ក៏ជាកញ្ចក់មួយយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ អារ្យធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាមត៌កដូនតាខ្មែររាប់ពាន់ឆ្នាំ និងជាភស្តុតាងពិតនៃអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីកុំឱ្យតម្លៃនៃភស្តុតាងប្រវត្តិសាស្ត្រនេះ រលុបបាត់ទៅតាមពេលវេលា អាជ្ញាធរជាតិអប្សរាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកទំព័រប្រវត្តិសាស្ត្រនេះ បង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងផ្នែកសិលាចារឹក ដល់យុវជនខ្មែរជំនាន់ក្រោយនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងឱ្យយុវជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរបុរាណ ដែលជាឫសគល់នៃទឹកដីមាតុភូមិយើង។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ...
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២...
ក្រោយធ្វើដំណើរលើចំងាយផ្លូវជិត៦០ ០០០គីឡូម៉ែត្រ យុវជនកម្ពុជា ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព ហើយទទួលបានការស្វាគមន៍ប្រកបដោយក្តីនឹករលឹកពីក្រុមគ្រួសារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ នេះជាដំណើរផ្សងព្រេងរបស់លោក ទីវ តារារិទ្ធិ ក្នុងការ ជិះកង់ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដោយជំនះនូវឧបសគ្គជាច្រើនក្នុងការធ្វើដំណើរ។ ប្រាប់ទូរទស្សន៍ BTV News អ្នកជិះកង់រូបនេះ បានរៀបពីដំណើរផ្សងព្រេងរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ និងបានជួបប្រទេសនូវរឿងរ៉ាវ ជាច្រើនរាប់មិនអស់...
នាអាកាសយាន្តដ្ឋានអន្តជាតិតេជោកាលពីយប់ថ្ងៃចន្ទ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្តើមបានមេដាយចំនួន ៣ គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ លោក...