ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបានពេញលេញ។ ឯកឧត្តមក៏បានបន្ថែមថា ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ...
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែមទៀត ដែលចូលមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម, ព្រមទាំតមានការអញ្ជើញចូលរួមពី...
ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងនិមន្តនាំយកថវិកាប្រមាណ ១៦០លានរៀល (៤ម៉ឺនដុល្លារអាមេរិក) ចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីសង្គ្រោះកុមារ ដែលទៅរកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ការផ្ដល់ថវិកាចូលរួមសកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាក្រោមវត្តមានលោកជំទាវបណ្ឌិត...
មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមនិងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចលនាក្រុមអ្នកបើកបរដឹកកម្មករតាមរោងចក្រ សហគ្រាស អោយចូលធ្វើការបន្ថែមក្រោយពីដឹកម្មករនៅតាមរោងចក្ររួចរាល់ ពិសេសចុះឈ្មោះចូលសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈនៅក្នុងមជ្ឈមណ្ឌល ដើម្បីបង្កើនសមត្ថមភាព ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហានធេនស្វាយរៀង ក្រុងបាវិត។ លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា ការដែលមន្ទីរចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណង៣សំខាន់ ទី១ បញ្ជៀបខ្លឹមសារច្បាប់ចរាចរណ៍ដល់ក្រុមអ្នកប្រកបរបរដឹកជញ្ជូនកម្មករអោយមានការប្រុងប្រយត្ន័ ខណៈដែលនៅខេត្តស្វាយរៀងមានការគ្រោះថ្នាក់ចរាចរណ៏មានការញឹកញាប់ ទី២ មន្ទីរក៏ជម្រាបព័ត៏មានដល់អ្នកបើកបរទាំងអស់អោយជ្រាប បើសិនជាចង់ធ្វើការនៅតាមរោងចក្រសហគ្រាស គាត់អាចចុះឈ្មោះសុំចូលធ្វើការរោងចក្រសហគ្រាស មន្ទីរនិងទៅសម្របសម្រួលជាមួយអ្នកគ្រប់គ្រងរោងចក្រ...
ផ្លូវបេតុង ឆ្អឹងដែក ប្រវែង៧៨០ម៉ែត្រ ទទឺង៥ម៉ែត្រ កម្រាស់បេតុង ១តឹកកន្លះ ស្ថិតនៅក្នុងឃុំ ញរ ស្រុកកំពុងរោទិ៏ ខេត្តស្វាយរៀង ប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២៦ បច្ចុប្បន្នក្រុមម៉ៅការស្ថាបនាសម្រេច១០០% ខណៈដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់បានសម្តែងនូវការសប្បាយរីករាយ ។ ព្រឹទ្ធាចារ្យ ព្រាប ទិត្យ និង លោកស្រីចាម សុខា តំណាងពលរដ្ឋភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទ៍...
លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា សំណង់ផ្ទះរឹងមាំរបស់ជនជាតិខ្មែរឥស្លាម ដែលសាងសង់រំលោភចូលតំបន់មាត់ទន្លេ និងទន្លេសាប ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មិនទាន់ត្រូវបានរុះរើចេញនៅឡើយទេ បើទោះបីអាជ្ញាធរបានជូនដំណឹង និងកំណត់ពេលវេលាឱ្យអនុវត្តក៏ដោយ ដែលគិតមកដល់ពេលនេះមានរយៈពេល១៩ថ្ងៃហើយ។ លោកអភិបាលរងខេត្តបានឱ្យដឹងថា ក្នុងចំណោមសំណង់ដែលត្រូវរុះរើ មានម្ចាស់សំណង់ម្នាក់ទៀតនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយបានរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញវិញបានជាច្រើនភាគរយរួចមកហើយ។ ប្រសិនបើដល់ថ្ងៃកំណត់...
នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ...
រដ្ឋលេខាធិការក្រសួងក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៅសង្កាត់ពន្សាំង ចូលរួម ថែរក្សាបរិស្ថាន ការពារធនធានធម្មជាតិ និងគាំទ្រការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន សំដៅធ្វើឱ្យកម្ពុជា កាន់តែមានបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើ នៅវិទ្យាល័យ ហ៊ុន សែន បឹងប្រៃយ៍ ស្ថិតក្នុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ...
តាកែវ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី...