ផ្លូវជនបទចំនួន២គម្រោង នៅខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយគុណភាពល្អ ប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព សម្រាប់ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស និងសាងសង់លូគ្រប់ប្រភេទ ចំនួន២ គម្រោង ស្ថិតនៅខេត្តសៀមរាប...
													
																									(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting)...
													
																									ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ចំពោះឧប្បទ្ទវហេតុផ្ទុះមីនបណ្តាលអោយកងទ័ពថៃរងរបួស ក្រសួងការពារជាតិសូមគូសបញ្ជាក់សារជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជាគឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិល។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
													
																									ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដូចតទៅ៖ ១. កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ថាមិនបានប្រើប្រាស់ពលរដ្ឋស៊ីវិលធ្វើជាខែលនោះទេ ពីព្រោះពលរដ្ឋស៊ីវិលកម្ពុជា បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ តាមការពិតពលរដ្ឋកម្ពុជាគឺជាជនរងគ្រោះក្នុងសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឲ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។ ២. កម្ពុជាបានធ្វើការបដិសេធជាច្រើនដងរួចមកហើយថា កម្ពុជាពុំបានដាក់មីនថ្មី ប្រឆាំងមនុស្សសោះឡើយ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅលើពិភពលោកដែលរងផលវិបាកដោយសារគ្រាប់មីន...
													
																									ក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសិក្ខាកាម នៃប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ បានជួបជុំគ្នាចែករំលែកនូវបទពិសោធគ្នាទៅវិញទៅមកអំពីដំណើរការរៀបចំនិងអនុវត្តឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទប្រទេសខ្លួន។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររៀបចំសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងបានលើកឡើងយ៉ាងលម្អិតអំពីតួនាទី និងអត្ថប្រយោជន៍នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់គ្រប់ប្រទេសទាំងអស់ មិនត្រឹមតែក្នុងក្របខ័ណ្ឌតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិផងដែរ។ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន សិក្ខាកាមបានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរៀបចំសិក្ខាសាលាបានយ៉ាងល្អ...
													
																									(AKP សៀមរាប)៖ អ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន សិង្ហបុរី និងកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ដែលរៀបចំដោយក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សិក្ខាសាលានេះត្រូវបានបើកនាព្រឹកថ្ងៃទី២៨ ខែសីហា...
													
																									ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។...
													
																									នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា...
													
																									ពោធិ៍សាត់៖ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល...
													
																									នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា...