កីឡាករ គួច សកុម្ភៈ ត្រូវបានក្លិបណាហ្គាវើលដ៏ ប្រកាសផ្ទេរទៅកាន់ក្លិបថ្មីមួយទៀត ក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមបន្ដអាជីព និងចែករំលែកបទពិសោធន៍បាល់ទាត់របស់ខ្លួនលើទីលាន ក្រោយក្លិបមានមូលដ្ឋាន នៅខេត្តកំពង់ស្ពឺនេះ បានប្រកាសបន្ដកិច្ចសន្យាថ្មី ជាមួយម្ចាស់អាវលេខ១០ បន្ដទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ប្រភពដដែលបានបញ្ជាក់ថា ណាហ្គាវើលដ៏ បានសម្រេចចុះកិច្ចសន្យាបន្ដជាមួយ គួច សុកុម្ភៈ តែក្រោយការពិភាក្សារវាងភាគីពាក់ព័ន្ធ កីឡាករវ័យជិត ៤០ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិបកម្ពុជាមួយ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលខាងមុខ...
វិមានរដ្ឋសភា៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយមន្ត្រីជំនួយការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦...
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។ បេសកកម្មចុះធ្វើអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ...
គិតមកដល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដើម្បីឱ្យមានជំនាញមួយប្រចាំជីវិត។ ទាក់ទិនការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រុមយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ការបណ្តុះបណ្តាលជំនាញ ធីវ៉េតនេះ ពិតជាល្អណាស់ ហើយល្អមែនទែន ពីព្រោះថា ទោះបីជាការរៀនឥតគិតថ្លៃក៏ពិតមែន ប៉ុន្តែទទួលបាននូវអារម្មណ៍កក់ក្តៅ ដោយសារគ្រូបង្រៀនមានជំនាញច្បាស់លាស់ក្នុងការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវ...
ភ្នំពេញ៖ ប្រទេសកម្ពុជា អាចនាំចេញកសិផលចំនួន ៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់តាមប្រទេសឡាវដោយអាចចំណាយពេលលឿនជាងមុន។ ការនាំចេញកសិផលតាមផ្លូវថ្មីនេះ នឹងកាន់តែលឿនរហ័សជាងមុនដោយចំណាយពេលជាង១០ថ្ងៃ មកត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ កម្ពុជា និងឡាវ កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៦ បានសម្ពោធបើកច្រករបៀងឆ្លងកាត់ផ្លូវគោកថ្មីសម្រាប់ការនាំចេញកសិផលខ្មែរចំនួន ៦ មុខ ទៅកាន់ប្រទេសចិនឆ្លងកាត់តាមប្រទេសឡាវ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅបណ្តាញសង្គមថា ឯកឧត្ត មានកិត្តិយសចូលរួមសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit)...
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការ នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់រៀបចំការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលA ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី និងទីម័រខាងកើត នាពេលឆាប់ៗខាងមុខ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិដ៏ធំទំនើប ដែលជាមរតកស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់ការប្រកួតទាំងពីរ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក៏នឹងមានរៀបចំពិធីបើកការប្រកួតផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិកាណ៍បាល់ទាត់ជើងឯកប្រចាំតំបន់ ២ឆ្នាំម្ដងនេះផងដែរ។...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយ លោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន នៅរសៀលថ្ងៃទី ២៣ ខែមិថុនា...
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពឌីជីថល សម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី» ជូនដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរមុខងារសាធារណៈទាំង២៥ រាជធានី-ខេត្ត នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២៦ និងតម្រូវការជាក់ស្តែងរបស់មន្ត្រីមូលដ្ឋាន។ កម្មវិធីនេះមានការចែករំលែកបទពិសោធន៍ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួងចំនួន ៤រូប ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្វែងយល់ស៊ីជម្រៅពីតួនាទី និងភារកិច្ចក្នុងកិច្ចការរដ្ឋបាល, ការតាក់តែងលិខិតបទដ្ឋានរដ្ឋបាលឱ្យបានត្រឹមត្រូវ,...
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម គូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦នេះនឹងត្រូវរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល៣ថ្ងៃដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។ ឯកឧត្តម សង្កត់ធ្ងន់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ...
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបានពេញលេញ។ ឯកឧត្តមក៏បានបន្ថែមថា ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ...