នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ នេះជាកិច្ចប្រជុំលើកទី១ ដែលក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់ អេដស៍...
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី នៅកំណាត់មហាវិថីហ្សាលឌឺហ្គោល ដើម្បីធានាបានត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋាន ស្ថិតនៅកំណាត់មហាវិថីហ្សាលឌឺហ្គោល មូលដ្ឋានសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថាការចុះត្រួតពិនិត្យមើលការដ្ឋាននេះគឺ...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។ បើតាមឯកឧត្តមអគ្គាធិការ លទ្ធផលនេះ បើធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន...
តាមរយៈជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ភាកីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្មហាឡាល់, វិស័យទេសចរណ៍ និងកសិកម្មជាដើម។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ...
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង ព្រមទាំងបានបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹង បទល្មើសជាសកលនេះ មានតែរដ្ឋនីមួយៗបន្តសហការជាមួយគ្នា ជាជាងការប្រើអារម្មណ៍ ឬឆ្លៀត កេងចំណេញពីការរងគ្រោះរបស់ប្រជាពលរដ្ឋខ្លួន ដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយ ដែលនេះគឺ ជាការផ្ដល់ឱកាសឱ្យជនល្មើសបន្តប្រព្រឹត្តបទល្មើសបានយ៉ាងស្រួលទៅវិញទេ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហាញថា យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង...
ភ្នំពេញ ៖ អង្គការស្តង់ដារអន្តរជាតិ ISO បានទទួលយក និងអនុម័តឱ្យប្រទេសកម្ពុជាក្លាយជាសមាជិកពេញសិទ្ធ ដែលនេះបានបង្ហាញអំពី ការបោះជំហ៊ានរបស់កម្ពុជា ទៅនិងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះគាំទ្រដល់ការរីកចម្រើនបន្ថែម ក្នុងវិស័យឧស្សាហកម្ម និង អាជីវកម្មនៅកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាស្តង់ដារពិភព លោកប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា ស្តង់ដារបានជួយឱ្យប្រទេសនានាធ្វើការរួមគ្នា...
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបគណៈប្រតិភូវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម សូ ហ្វង់ ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen...
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់...
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)...
ព្រឹកថ្ងៃថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពី”ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា” នាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥។ លោក វរសេនីយឯក ងៀន ទិនលីញ...