នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដែលត្រូវបានកំណត់ ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល ១ ៦១៦ បន្ទប់ និងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល ៤...
បន្ទាប់ពីអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាមហាកំផែង ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីរបស់ប្រទេសចិន និងជាបេតិកភណ្ឌពិភពលោកមួយដែលបានទាក់ទាញអ្នកទេសចររាប់សិបលាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។ ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅមហាកំផែងចិន នៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៏ចំណាស់ សប្បូរបែប និងយូរលុងប្រទេសទាំងពីរ និងក៏ជាការភ្ជាប់ទំនាក់ទងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។...
ជប៉ុនឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទាន ទី៣ មានទឹកប្រាក់ជាង ៥៤ លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី...
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកា TradePost Forum នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU) បានផ្តល់ពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ជូនប្រៃសណីយ៍កម្ពុជាសម្រាប់គម្រោងរបស់ខ្លួន...
នាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។ នៅក្នុងឱកាសទទួលស្វាគមន៍នៅកំពង់ផែ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម ប្រាប់ថា លោកបានដឹកនាំនាយនាវីចំនួន ៤២រូប អញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកអង់គ្លេស ឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណះសំណាល ដោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាឱកាសពិធីកាន់បិណ្ឌវេនទី៦នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកកិច្ចការពារជាតិ ការពារប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមពាក្យស្លោក ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។...
មន្ត្រីជំនាញ រួមមានអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏ដូចជាថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម បានចុះទៅពិនិត្យមើលជាក់ស្ដែង នៅតំបន់រងការជន់លិច ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ។ ការចុះពិនិត្យនេះ មានគោលដៅសំខាន់ ក្នុងការវាយតម្លៃសូចនាករ ក្នុងដូចជាសិក្សាជាក់ស្ដែងលើលទ្ធភាពអនុវត្តកិច្ចគាំពារសង្គមឆ្លើយតប គ្រោះអាសន្ន ដែលកម្ពុជា បានបង្កើតកិច្ចគាំពារនេះឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២៣។ រយៈពេលប៉ុន្មានថ្ងៃមកនេះ ការជន់លិចបានកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា ដើម្បីឆ្លើតតបលើបញ្ហានេះ មន្ត្រីចាប់រាប់ពី ថ្នាក់ភូមិ ឃុំ រហូតដល់មន្ត្រីថ្នាក់ជាតិ កំពុងយកចិត្តទុកដាក់ និងចុះបំពេញការងារជាក់ស្ដែងទៅតាមមុខជំនាញការងាររបស់ខ្លួន។...
និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១៨៣នាក់ បានឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ជំនាន់ទី២៦ ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម, ជំនាន់ទី៣០ ឯកទេសចម្លាក់ និងជំនាន់ទី១៥ ឯកទេសគំនូរសារគមនាគមន៍, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មិនខុសពីឆ្នាំសិក្សាមុនៗ ដែលមហាវិទ្យាល័យសិល្បៈសូនរូប តែងតែរៀបចំឲ្យមានការប្រឡងបញ្ចប់បរិញ្ញាបត្រដល់និសិ្សតដែលបានរៀនចប់ ដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។...
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដោយប្រើពេលសាងសង់ប្រមាណ១៥ខែ។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យ កម្មដ៏កម្រមួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង...
មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានអនុម័ត “កិច្ចព្រមព្រៀងសម្រាប់អនាគត” (Pact for Future) កាលពីថ្ងៃអាទិត្យ (២២ កញ្ញា) ក្នុងគោលបំណងសង្រ្គោះកិច្ចសហប្រតិបត្តិការពិភពលោក ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាថាជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលជា «ជំហានផ្លាស់ប្តូរឆ្ពោះទៅរកប្រសិទ្ធភាព ការរួមបញ្ចូល និងបណ្តាញពហុភាគីនិយមកាន់តែច្រើន»។ កតិកាសញ្ញានេះ ដែលរួមបញ្ចូលផងដែរនូវឧបសម្ព័ន្ធស្តីពីការធ្វើការឆ្ពោះទៅរកអនាគតឌីជីថលប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាព ត្រូវបានអនុម័តដោយពុំមានការបោះឆ្នោតនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលនៃអនាគត (Summit of...