គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial Group កូរ៉េ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា ក្រោម បរិយាកាសអំណោយផល សម្រាប់ការវិនិយោគ និងទេសចរណ៍ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ លើការវិនិយោគវិស័យហិរញ្ញវត្ថុ រយៈពេលវែងនៅកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial...
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយភាគីថៃ បានធ្វើការ បណ្តេញជនជាតិថៃសរុបចំនួន ៤៩នាក់ ស្រី១៨នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ...
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបជូនពរ និងថ្លែងអំណរគុណ ចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់លោកវេជ្ជបណ្ឌិត Dr. Will Parks ក្នុងការពង្រឹងភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៣០ ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអាស៊ី ព្រមទាំងការផ្តល់នូវជំនួយបច្ចេកទេសដ៏សំខាន់លើឈ្មោះថា «Cambodia International Visitors’ Survey (CIVS)» នាទីស្តីការក្រសួងទេសចរណ៍។...
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានលើកឡើងថា សមាគម CAPPD បង្កើតឡើងមិនមែនត្រឹមតែជាវេទិកាជួបជុំគ្នារវាងសមាជិកសភាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ» នាព្រឹកថ្ងៃទី២៣ ខែមិថុនា...
កំពង់ស្ពឺ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆមាសទី១ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆមាសទី២។ កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ និងទិសដៅការងារដែលបានដាក់ចេញក្នុងកិច្ចប្រជុំកន្លងមក។ ទី២. ពិនិត្យ និងរកដំណោះស្រាយលើបញ្ហាប្រឈម ក៏ដូចជាសំណូមពរថ្មីៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទទួលបានតាមរយៈវេទិកាសាធារណៈ។ ទី៣. ពិភាក្សាលើរបាយការណ៍រួម និងកំណត់ទិសដៅការងារអាទិភាព ព្រមទាំងការងារផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់បន្ថែមសម្រាប់អនុវត្តបន្ត។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើស ប្រធានបទ ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ជាប្រធានបទ សម្រាប់ការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ជាតិ សម្រាប់វគ្គពាក់កណ្ដាលព្រ័ត្រ នៅថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ខាងមុខ។ ក្រសួងអប់រំ នៅក្នុងឆ្នាំនេះ បានជ្រើសរើសបញ្ហាសង្គមធំៗចំនួន ២ សម្រាប់ជាប្រធានបទ ការប្រកួតជជែកដេញយុវជនថ្នាក់ជាតិ វគ្គកណ្ដាលព្រ័ត សម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ។ ប្រធានបទទី ១គឺ...
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មតាមខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹក ព្រមទាំងការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាព បូករួមជាមួយការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញ ជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងស្រុកបសេដ្ឋ និងសម្ពោធបណ្ណាល័យមរតកក្រមង៉ុយទាំងពីរទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈ ឯកឧត្ដម លោកជំទាវ សមាជិកសមាជិការដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក...
កម្ពុជា-អឺរ៉ុបស្វែងរកដំណោះស្រាយជូនវិនិយោគិន បើកកិច្ចសន្ទនាបែបត្រង់ទៅត្រង់មក ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការ តម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងក៏ជាការ បង្កើននូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្តរីកលូតលាស់កាន់តែរឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-អឺរ៉ុប រួមជាមួយលោក Tassilo...