កាសែត Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញពីការលើកឡើងរបស់លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ នៅក្នុងប្រទេសថៃ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន នៅក្នុងប្រទេសថៃ ដែលលោកទាំងពីរបានលើកពីករណីប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោកទាំងពីរបានចាត់ទុកទង្វើនេះថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៤ ខែតុលា...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៦៩០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៧ នោះ រួមមាន វារីវប្បកម្ម, ការច្នៃបន្លែ ផ្លែឈើ, ការចិញ្ចឹមសត្វ,...
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ដឹកនាំដោយ លោក...
ភ្នំពេញ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន២ផ្សេងគ្នាដោយបានបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ។ ជនត្រូវចោទទាំងពីរនាក់នោះទី១ ឈ្មោះ PHAN HUU KHANH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកធ្វើការអនឡាញ និងទី២ ឈ្មោះ PHAN THANH DAT ភេទប្រុស...
អគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញ សេចក្ដីជូនដំណឹង ជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនរបស់អគ្គិសនីកម្ពុជា មេត្តាជ្រាបថាៈ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី១៦ ដល់ទី១៩ តុលា...
ភ្នំពេញ ៖ លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ បានថ្លែង អះអាងថា ទាហានខ្មែរទាំង១៨រូប ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់នោះគឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយលោកថែមទាំងបានបញ្ជូនសារសួរសុខទុក្ខពីក្រុមគ្រួសារទៅកាន់ទាហានទាំង១៨នាក់នោះផងដែរ។ យោងតាមផេកហ្វេសផ្លូវការរបស់ឯកឧត្តម រ៉ាត់ ដារ៉ារត្ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានឲ្យដឹងថា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា ដោយមានការអនុញ្ញាតិ ពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ...
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម IRIENO C.ESPINO អនុរដ្ឋមន្រ្តី តំណាងប្រទេសហ្វីលីពីន។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្រ្តី តំណាងប្រទេសហ្វីលីពីន ដែលអញ្ជើញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត...
ភ្នំពេញ ៖ សម្តេចធិបតី ថ្លែងអំណរគុណ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះក្នុងជំនួបជាមួយ ឯកឧត្តម Dato’ Sri...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ត្រូវបានបន្តពង្រឹងបន្ថែមទៀត តាមរយៈចំណងដ៏ជិតស្និទ្ធរវាងប្រជាជន និង ប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់។ តាមរយៈ សុន្ទរកថាខ្លីអបអរសាទរ ក្នុងពិធីគម្រប់ខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស (Japan Overseas Cooperation Volunteers) ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា...
ភ្នំពេញ៖ អគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលចាស់ទ្រុឌទ្រោមខ្លាំង នឹងត្រូវបានក្រសួងរៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំវាយរំលំ ជៀសវាងបាក់រលំបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ ខណៈពលរដ្ឋ ក៏បានរើសសម្ភារៈចេញពីអាគារបណ្ដើរៗផងដែរ។ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលមានទីតាំង ស្ថិតនៅ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ...