ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលនេះបង្ហាញឱ្យឃើញអំពីកិច្ចសហ- ប្រតិបត្តិការល្អ រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់របស់បារាំង ចំពោះវិស័យបណ្ណសាររបស់ កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ លើកឡើងទទួលអំណោយសម្ភារៈអភិរក្ស បណ្ណសារ ពីឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន។ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា និងសីហា នៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការសាខាគណបក្សក្រុង-ស្រុក, ឃុំ-សង្កាត់...
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។
គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន។ ឯកឧត្តមបានបន្តថា ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា...
ភ្នំពេញ៖ តបតាមការស្នេីសុំរបស់ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មពីសហរដ្ឋអាមេរិក Jacob Media United States នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថត ចូលជួបសម្តែងការគួរសម គោរពរាយការណ៍ពីដំណើរការថត និងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រី លើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ...
នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ...
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងព្រះបរមរាជវាំង, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវទី១ នៃសាធារណរដ្ឋហ្វីលីពីន នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក...
(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់បេសកកម្មចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តចុះយកព័ត៌មានទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ...
ភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពតរួចហើយកាលពីថ្ងៃ២៧ សីហាកន្លងមកនេះ។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម...
ភ្នំពេញ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃម្សិលមិញ បានអញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរចុះពិនិត្យការងារប្រមូលទិញស្រូវ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមការងារមន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ បន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវក្នុងរដូវនេះ តាមរយៈការសម្របសម្រួលរោងម៉ាស៊ីនមកទិញដល់ទីវាល។ បន្ថែមពីនេះ ក្រសួងកសិកម្ម...