ក្រសួងកិច្ចការនារី បានធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធមន្ត្រីនៅក្នុងក្រសួងរបស់ខ្លួនរួចរាល់ និងមានការបញ្ជាក់ថា ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសធ្វើសិក្ខាសាលារួមគ្នាជាមួយក្រសួងមុខងារសាធារណៈស្ដីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានលោកជំទាវ អ៊ឹង...
ព្រះសីហនុ៖នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ...
ភ្នំពេញ ៖ សិក្ខាសាលានេះ ជាសិក្ខាសាលាទី២១ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។ កាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសម្ភោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សូមអបអរសាទរដល់ យុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៣រូប ដែលបានទទួលជ័យលាភីដ៏អស្ចារ្យក្នុងការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក ក្នុងកម្មវិធី NextGen Olympiad នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី(Sydney Australia) ដែលមានការចូលរួមពីប្រទេសជាង១០ ប្រទេស។ ក្នុងវិញ្ញាសារគណិតវិទ្យា ក្នុងកម្មវិធី NextGen Olympiad គឺយុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់ជូនមាតុភូមិ ដោយដណ្តើមបានជ័យលាភីមេដាយជាច្រើន ដូចជា៖ -ចំណាត់ថ្នាក់ លេខ១ ចំនួន ១នាក់...
កំពង់ឆ្នាំង៖ ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាអោយតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេទន្លេសាបអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនទឹកស្អាតអានកូថា៖ ការចាក់ដីចូលទន្លេសាបចំងាយពីច្រាំង៧០ម៉ែត្រនេះ ក្នុងគោលបំណងការពារម៉ាស៊ីនបូមទឹក ដែលមានការរំខានពីដើមកំប្លោក...
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង បានអញ្ជើញជាអធិបតីក្នុង “ពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្សភូមិ ចំនួ ១៥ភូមិ ក្នុងឃុំត្រពាំងគង ចំនួន១៥៩រូប ស្រី៣៧រូប”។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះសមាជិក សមាជិកាគណៈកម្មាធិការសាខាបក្សភូមិទាំង១៥ ដែលបានប្រកាសសមាសភាពតែងតាំងក្នុងថ្ងៃនេះ។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងពីប្រវត្តិតស៊ូ...
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ...
គិតចាប់ពីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០៨ ០៣៤នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៤២ ៦៧២នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ ខែមេសានេះថា...
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង Burgo និង Edajima) ចូលសំចតនៅកំពង់ផែកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលស្ថិតក្នុងឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។ នាវាទាំងពីរគ្រឿងនេះ គឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍...