បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តសប្បាយនៅតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៤ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានចំនួនសរុប៦៦២ ៥៧៦នាក់។ លោក ហម អរុណ បង្ហាញការកត់សម្គាល់ថា ដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ...
ភ្នំពេញ៖ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមានប្រជាពលរដ្ឋមួយទ្វេជាបីបាននាំគ្នាមកដើរលេងកំសាន្តនៅរមណីយដ្ឋានវត្តភ្នំ ពោលគឺច្រើនជាងថ្ងៃទី១។ ហើយមកដល់ពេលនេះ គឺមិនមានអ្វីកើតឡើងដែលជាការព្រួយបារម្ភនោះទេ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យក្នុងការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ឧត្តមសេនីយ៍ឯក...
ក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយអាជ្ញាមូលដ្ឋាន ប្រចាំគោលដៅបាសាក់លែន ឬហៅមួយទៀតថា ជាកន្លែងផាប់ស្រ្ពីតទី២នៅក្រុងភ្នំពេញ បានអំពាវនាវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសមកលេងល្បែងប្រជាប្រិយ៍និងភ្លក់អាហារដ៏សម្បូរបែបជាតិសាសន៍នៅទីនេះ។ លោក សាយ មុន្នី ក្រុមការងារ ស.ស.យ.ក. រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមេសានេះ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ផ្លូវបាសាក់ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ...
ក្រុមការងារគ្រូពេទ្យ មានចំនួន១,១៨៤នាក់ នៃមនី្ទរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងស្តង់សុខភាពប្រចាំការ បានត្រៀមសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលមកកម្សាន្តនៅក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត ដែលមានចំនួន០៥តំបន់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV...
ភ្នំពេញ៖ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការងារចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថ្លែងប្រាប់ BTV នៅថ្ងៃទី១៥ មេសា នេះថា ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសដែលបានសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជ្រើសរើសយកទីតាំងរដ្ឋបាលរាជធានីភ្នំពេញធ្វើនគរសង្ក្រាន្តហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានចូលរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការរៀបចំទទួលប្រជាពលរដ្ឋសប្បាយភាព និងទទួលទេវតាឆ្នាំថ្មី។...
ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅកម្សាន្តនៅ តំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជាដូងទេ និងខ្សែរ៉កឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នេះភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងម្សិលមិញ។ ភ្ញៀវទេចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ ទោះគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅក្តី ក៏ទេសចរណ៍នៅតែបន្តមកលេងច្រើនដែរ។ ជាត់ស្តែងនៅ ដូងទេថ្ងៃទី២ ភ្ញៀវមកច្រើនកុះករ រកន្លែងអង្គុយ...
ពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយនិងអធិកអធម ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែរឹងមាំ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) នៅទីតាំងចំនួន២កន្លែង ដែលមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។ ពិធីជួបជុំដ៏សប្បាយអឺងកងនេះ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី...
អ្នកនាំពាក្យក្រសួងការពារជាតិ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។
កំពង់ចាម ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ លាង វួចឆេង សម្ដេចទេពញាណ ហ៊ុន ណេង នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមព្រឹត្តិការណ៍លៀសហាល ៥តោន នៃសង្ក្រាន្តថ្ងៃទី២ ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត រួមនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅតាមដងផ្លូវមុខសាលាខេត្តកំពង់ចាម...
ភ្នំពេញ៖ កម្ពុជាកំពុងមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកបរិស្ថានស្អាតជាងមុន ដោយប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងទុកដាក់សំរាមត្រឹមត្រូវ ក្នុងអំឡុងពីធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ។ ចាប់ពីទីក្រុងរហូតដល់ខេត្តជនបទ សាធារណជនមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងសិស្ស និស្សិត កម្មករ ព្រះសង្ឃ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមធ្វើសកម្មភាពអប់រំ ជំរុញការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដែលជួយការពារបរិស្ថានឱ្យបានស្អាតផងដែរ។ ផ្លូវថ្នល់ វត្តអារាម និងកន្លែងសាធារណៈដែលជាធម្មតា មានការធ្វើចរាចរណ៍ និងដើរកម្សាន្ត ជាច្រើនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ...