ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គ លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ស្ថិត នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត...
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ´ប្រតិភូអាកាសចរស៊ីវិល ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានថ្លែងប្រាប់កងទ័ពថា អំណោយទំាងអស់នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងគិតគូដល់សុខ...
ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២កន្លែង។ ការជ្រើសរើសនាពេលនេះជាការជ្រើសរើស មុខតំណែងគាំទ្រផង និងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផង។ សម្រាប់មុខតំណែងគាំទ្រចំនួន ៥កន្លែង ដែលត្រូវជ្រើសរើសរួមមានដូចជា មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤។ ទន្ទឹមនេះ ការប្រឡងប្រជែង នឹងជ្រើសរើសបេក្ខជនដើម្បីបម្រើការងារក្នុងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំនួន ៤៧កន្លែង ដែលមានដូចជា មន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកវិភាគ...
ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្រសួងកសិកម្ម កំពុងដាក់ចេញផែនការអន្តរាគមន៍ជំហានៗរយៈពេលខ្លី និងរយៈពេលមធ្យម ដើម្បីគាំទ្រជីវភាព និងស្តារសេដ្ឋកិច្ចគ្រួសារពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនឡើងវិញ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ការផ្ទុះឡើងសារជាថ្មីនៃសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវចាកចោលផ្ទះសម្បែង បោះបង់ចោលការប្រមូលផលកសិកម្ម និងបាត់បង់មុខរបរប្រចាំថ្ងៃស្ទើរតែទាំងស្រុង។ រហូតមកដល់ម៉ោងនេះ ទោះបីជាបងប្អូនមួយចំនួនធំបានវិលត្រឡប់ទៅកាន់មូលដ្ឋានវិញរួចហើយក្តី ក៏យើងនៅមានប្រជាពលរដ្ឋប្រមាណ...
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មរបស់ក្រុមគោព្រៃជំទង់ដឹកនាំដោយក្រុមការងារគ្រូ ដែលសុទ្ធសឹងជាជនជាតិខ្មែរនេះ ធ្វើឡើងក្រោយប្រមូលផ្ដុំហ្វឹកហាត់បានប្រមាណ ២សប្ដាហ៍ និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបប្រកាសកាលពីថ្មីៗ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ៦រូប, វិសាខា ៩រូប, ភ្នំពេញក្រោន...
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់ផលិតផលដែលជាវត្ថុធាតុដើមក្នុងស្រុកឱ្យ អស់លទ្ធភាព ខណៈការដឹកជញ្ជូនមានតម្លៃខ្ពស់ បន្ទាប់ប្រេងឥន្ធនៈបានហក់ឡើង ដែលតាមរយៈនេះក៏ជាការចូលរួមចំណែកដល់កសិករ និងការលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពលើកិច្ចដំណើរការផលិតកម្មរបស់រោងចក្រ សហគ្រាសក្នុងស្រុក នេះថា ជុំវិញការហក់ឡើងប្រេងឥន្ធនៈ បានធ្វើឱ្យប៉ះពាល់ជារួម ក្នុងនោះសម្រាប់រោងចក្រ និងឧស្សាហកម្មនានា...
កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដាអន្តរជាតិ និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ ជាតិយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ”នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ថា ការអនុវត្តគម្រោង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏ចាំបាច់ និងមិនអាចខ្វះបាន ដោយបានក្លាយជាត្រីវិស័យដ៏សំខាន់មួយ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា...
ក្រុមការងាររៀបចំកម្មវិធីអុកចត្រង្គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យក.ក) បានបង្ហាញកាលវិភាគការប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាផ្លូវការហើយ ដោយគ្រោងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិវប្បធម៌ រាជធានីភ្នំពេញ។ ការបង្ហាញនូវកាលវិភាគប្រកួតអុចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ នេះ ស្របពេលក្រុមការងារ ស.ស.យ.ក សហការជាមួយសហព័ន្ធកីឡាអុចត្រង្គកម្ពុជា បានបញ្ចប់រៀបចំការប្រកួតជម្រុះមហាជន និងកុមារ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ កំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ចំនួន២១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគិតត្រឹមថ្ងៃទី៨ មេសានេះ សំណង់ខាងលើសម្រេចបានប្រមាណ៧០%ហើយ ដោយគ្រោងនឹងប្រគល់ជូន គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជូនឲ្យចូលស្នាក់នៅជាបន្តបន្ទាប់ឆាប់ៗនេះ។ ឯកឧត្តម...
សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) លើកឡើងក្នុងវេទិកាសារព័ត៌មាននៅថ្ងៃទី ៣ ខែមេសានេះ ថា ពិព័រណ៍ផលិតផលក្នុងស្រុកដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនេះ ដែលមានស្តង់ជាង ៣០០...