សម្ពាធទាបដែលកើតនៅមាហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ ឈ្មោះ ពែនញ៉ា (Penha) T2602 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់ បក់មកពីទិសឦសាននឹងទិសបូព៌មានល្បឿនមធ្យម នមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង...
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ...
ក្នុងស្មារតីជំរុញការងារជូនប្រជាពលរដ្ឋក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារសរុបចំនួនជាង ៣ពាន់ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៨ ដើម្បីផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើទាំងអស់។ វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលកំពុងផ្តល់ឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧...
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមយឹម ស៊ីណន...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះ បរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូន ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្លែងក្នុងសន្ទរកថាស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ឯកឧត្តម...
កម្ពុជា និងឡាវ បានសន្យារួមគ្នាថានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពោលគឺរហូតដល់ ៧០០លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នមានត្រឹមតែជាង ២០០លានដុល្លារនោះ។ នេះបើតាមអ្នកនាំពាក្យរបស់គណកប្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ។ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ភាគីឡាវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ...
ក្នុងស្មារតីពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាកម្ពុជា និងវៀតណាម បានប្រកាសបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិតអោយកាន់តែសកម្មឡើងថែមទៀតដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាជនទំាងសងខាងឱ្យបានច្រើន។ នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នាលើផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហការ...
កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំទទួលបានសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី...
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបាន។...
ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅរុំមូលវវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។