សមាជិកថ្មីចំនួន៣,១៤៣នាក់ ក្នុងនោះស្រីចំនួនជាង១ពាន់នាក់ នៅក្នុងសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក ស្ថិតនៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងអង្គពិធីឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយធំ វ័យចំណាស់ និងមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជា...
នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២...
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីជូនដំណឹងស្ដីពី រដ្ឋសភាកម្ពុជាសហការជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)នឹងរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ» ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ កិច្ចសន្ទនានេះជាកាលានុវត្តភាពសម្រាប់ សមាជិកសភា ដៃគូរអភិវឌ្ឍនជាតិ-អន្ដរជាតិ វិស័យឯកជន និងតំណាងក្រសួងពាក់ព័ន្ធធ្វើការពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាថារាល់ការវិនិយោគពិតជាផ្ដល់ចំណេញដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន...
នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អ៊ុ សុខ អនុប្រធាន...
នៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៦ គឺជាថ្ងៃទី២ នៃកម្មវិធីពិព័រណ៍ «ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ។ នៅដំណើរតាំងពិព័រណ៍បង្ហាញផលិតផលខ្មែរនេះ បណ្តាម្ចាស់សិប្បកម្ម បានបង្ហាញការរីករាយ ដែលផលិតផលខ្មែរ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទេសចរអន្តរជាតិទិញយកទៅប្រើប្រាស់ និងធ្វើជាវត្ថុអនុស្សាវរីយ៍។ បណ្តាម្ចាស់សិប្បកម្មបានថ្លែងថា នៅក្នុងដំណើរតាំងបង្ហាញផលិតផលខ្មែរ២ថ្ងៃមកនេះ គឺមានអ្នកដំណើរជាតិ អន្តរជាតិ បានចូលទស្សនា ភ្លក់រសជាតិ ម្ហូបអាហារ នំបង្អែម ភេសជ្ជៈបែបប្រពៃណីខ្មែរ ខ្លះទៀតទិញសម្ភារៈប្រើប្រាស់ ទិញគ្រឿងអលង្ការ...
សមាជិកថ្មីចំនួន៣,១៤៣នាក់ ក្នុងនោះស្រីចំនួនជាង១ពាន់នាក់ នៅក្នុងសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក ស្ថិតនៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងអង្គពិធីឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយធំ វ័យចំណាស់ និងមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជា...
(សៀមរាប)៖ កីឡាដ៏ធំប្រចាំតបន់អាស៊ី ៤ឆ្នាំម្ដង កីឡាអាស៊ីនឹងចូលមកដល់នៅសប្ដាហ៍ទី៣ ខែកញ្ញាខាងមុននេះហើយ។ ចំពោះមុខកម្ពុជា ក៏នឹងបញ្ជួនកីឡាជឺជីតស៊ូទៅចូលរួមការប្រកួតប្រជែងផងដែរ ត្បិតកាលពីឆ្នាំ២០១៨កម្ពុជាធ្លាប់ឈ្នះមេដាយមាសលើកីឡាប្រភេទនេះ។ ជុំវិញរឿងរ៉ាវនេះ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រាប់ឱ្យដឹងអាស៊ីអាគ្នេយ៍ជាតំបន់ដែលខ្លាំងខាងកីឡាជឺជីតស៊ូដែរ ហើយតាមរយៈលទ្ធផលល្អការប្រកួតជើងឯកថ្នាក់តំបន់ យើងរំពឹងបានលទ្ធផលល្អពីការប្រកួតកីឡាស៊ីដែរ។ មុនកីឡាអាស៊ីមកដល់កីឡាករដែលត្រូវប្រកួតកីឡាអាស៊ីនឹងបោះជំរុំហ្វឹកហាត់នៅកូរ៉េខាងត្បូង។ កីឡាករ មឿន លឹមសុបញ្ជា ដែលត្រូវបានជ្រើសចូលរួមប្រកួតកីឡាអាស៊ីលើកទី២០នៅជប៉ុន បានប្រាប់ឱ្យដឹងថាការប្រកួតនេះជាបទពិសោធន៍ដ៏ល្អ និងជាការផ្ដល់ទំនុកចិត្តដល់រូបគេសម្រាប់ការប្រកួតកីឡាអាស៊ីខាងមុខនេះ។ ចំណែកកីឡាករ កូនកាត់កម្ពុជា-ហ្វីលីពីន អូប៉េរ៉ាណា...
ភ្នំពេញ៖ ឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបនិងហូតកន្លងមក រៀបចំពិធីយកមកកិនកម្ទេច ចោល។ ជាក់ស្ដែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក ក្រោមអធិបតីភាព...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ខាងមុខ។ ប្រភពក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំកាលរសៀលថ្ងៃទី២១ ខែសីហា...
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា សមាជិក-សមាជិកបម្រុងក្រុមប្រឹក្សាអ្នកច្បាប់ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ដែលក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានក្នុងរយៈពេល ៣ឆ្នាំមកនេះ ជូនរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការបំពេញភារកិច្ចក្នុងការពិនិត្យនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល...