នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនអ៊ំស្រី ហម មឿន អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ៊ំស្រីជាស្ត្រីមេម៉ាយមានកូនចំនួន៧នាក់ (ស្រី៤នាក់) ក្នុងនោះកូនគាត់៦នាក់បានមានក្រុមគ្រួសារ និងរស់នៅកន្លែងឆ្ងាយ និងមានជីវភាពខ្វះខាតដូចៗគ្នា។ សព្វថ្ងៃអ៊ំស្រីរស់នៅជាមួយកូនស្រីទី៦ មានអាយុ ៣៤ឆ្នាំ...
នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ព្រមទាំងក្រុមការងារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិនិត្យគុណភាព និងប្រគល់អណ្តូងទឹកស្អាតជាផ្លូវការចំនួន ១០ អណ្តូង ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំមានជ័យ ស្រុកឈូក...
(ស្វាយរៀង)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសពីឱកាសអាហារូបករណ៍រៀនជំនាញវិស្វកម្មអគ្គិសនី ក្នុងការរួមចំណែកសំខាន់ក្នុងការបណ្តុះធនធានមនុស្សជំនាញបច្ចេកទេស ដោយផ្តោតលើជំនាញទំនើប និងការអនុវត្តជាក់ស្តែង ស្របតាមតម្រូវការរបស់ទីផ្សារការងារ។ តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថាន ចំណុចពិសេសរបស់ការបណ្តុះបណ្តាល គឺសិស្ស-និស្សិតមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹង និងជំនាញអនុវត្តលើការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងឧស្សាហកម្ម ប្រព័ន្ធបញ្ជាម៉ូទ័រ Smart Home ការសរសេរកម្មវិធី PLC ទូចែកចាយថាមពលអគ្គិសនី ប្រព័ន្ធសូឡា និងការរចនាប្រព័ន្ធ MEP។ ការដាក់បញ្ចូលជំនាញទាំងនេះក្នុងកម្មវិធីសិក្សា បានបង្ហាញពីការយកចិត្តទុកដាក់របស់វិទ្យាស្ថានក្នុងការរៀបចំការបណ្តុះបណ្តាលឱ្យស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់វិស័យសំណង់ ឧស្សាហកម្ម...
(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺមានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារសរុបចំនួន ១៩,២៨៥ កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...
សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជា ការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់...
(ខេត្តជាប់សមុទ្រ)៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជិត ២ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ១,៨៦៩កន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម...
អង្គភាពប្រឆាំងអំពើពុករលួយនិងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ទៅឲ្យជនបរទេស ដែលជាពួក online scams។ លោក សយ ចាន់វិចិត្រ អ្នកាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ BTV មុននេះបន្តិចថា : “សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅតុលាការរសៀលនេះ។ អបព បានរកឃើញថា ថូ សំណាង...
(តាកែវ)៖ ខេត្តតាកែវមានឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារសរុបចំនួន ៦,៣៦០ កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...
នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន...
នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល...