ព្រះវិហារ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក និងផ្ញើសារលិខិតសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូន ឯកឧត្តម ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន។ ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ខ្ញុំពិតជាមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង...
ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ដទទួលឱកាសចូលរួមព្រឹត្តិការណ៍កីឡាបាល់យុវជនឆ្នើម Silk Road 2026 នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការអញ្ជើញពីសមាគមចិនឈានចូវនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ដឹកនាំដោយអ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ។ លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ...
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបានតាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជាបាននាំចេញអង្ករបានជិត ៧០តោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីអត្ថប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុងវេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកប្រមាណជាង២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ...
កំពង់ឆ្នាំង៖ សំណង់រឹងមាំដែលសង់រំលោភចូលក្នុងតំបន់ទន្លេសាបដោយគ្មានការអនុញ្ញាតនៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជាឱ្យវាយកម្ទេចចេញរួចរាល់នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបញ្ឈប់ការបណ្តែតបណ្តោយចំពោះសំណង់អនាធិបតេយ្យ និងការរំលោភលើទ្រព្យសម្បត្តិសាធារណៈ។ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ថា តាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក្រុមការងារចម្រុះត្រូវអនុវត្តការវាយកម្ទេចសំណង់រឹងមាំដែលបានសាងសង់រំលោភចូលទន្លេសាបដោយអនាធិបតេយ្យឱ្យបានជាដាច់ខាត។ ក្រោយការវាយកម្ទេច សំណល់កម្ទេចកំទីទាំងអស់ត្រូវប្រមូល និងយកចេញពីទីតាំង ដើម្បីស្តារឡើងវិញនូវសណ្តាប់ធ្នាប់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ បើតាម គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖ * ការស្រង់...
ភ្នំពេញ៖ ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។ ក្នុង៦ខែដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បើធៀបឆ្នាំ២០២៥...
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាករបស់ជនភៀសសឹកនៅព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាពដែលរួមមាន សិទ្ធិស៊ីវិល និងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស...
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំកិច្ចសហប្រតិបត្ដិការអាស៊ាន ស្តីពីការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការ មុខងារសាធារណៈលើកទី២៣ (23d ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8 ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ ។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ត្រូវថ្ងៃទី១ នៃកិច្ចប្រជុំនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ...
ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់ការប្រកួតបេសកកម្មក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣គ្រឿងជូនជាតិ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់...