ភ្នំពេញ៖ ជាការចូលរួមចំណែកទៅលើវិស័យអប់រំ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ជាមួយថ្នាក់ដឹកនាំនៃអង្គការ នាព្រឹកថ្ងែទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅចែកសម្ភារសិក្សាទៅក្មួយៗសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន ៥៤នាក់ និងនិងផ្តល់សម្ភារសិក្សាមួយចំនួនដល់អ្នកគ្រូ ដែលកំពុងសិក្សានិងបង្រៀន នៅក្នុងសាលាអង្គការ ខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ ដែលស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពិធីចុះចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្សខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីលោក គង់ វាសនា...
តាកែវ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,៤៩២នាក់ ទទួលបានអាហារូបករណ៍លើ ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្តេចធិបតី។ បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថា ជំនាញទាំង១២...
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃខួបលើកទី១៩ ទិវាឧទ្យានុរក្សពិភពលោក។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សបានប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឱ្យនៅស្ថិតស្ថេរគង់វង្សតដល់អ្នកជំនាន់ក្រោយ។ ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញបេសកកម្មការងារល្បាតនៅក្នុងព្រៃ ដែលអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសាររាប់សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ដែលទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ បើតាមការលើកឡើងរបស់មន្រ្តីឧទ្យានុរក្ស នៅថ្ងៃទី៣១ខែកក្កដានេះ បានឱ្យដឹងថា «ពួកខ្ញុំជាមន្រ្តីឧទ្យានុរក្សមានតួនាទីការពារព្រៃឈើ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញដែលមានផ្ទៃដីសរុបជាង៤ម៉ឺនហិកតា ដោយមានផែនការដើរល្បាតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ...
ស្របពេលការប្រកួតប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង កំពុងមានទីផ្សារទំលូទូលាយទាំងក្នុង និងក្រៅប្រទេស បានធ្វើឲ្យកីឡាករ-កីឡាការិនី ដែលចេះប្រភេទកីឡាប្រយុទ្ធទាំងពីរ ទទួលបានផលចំណេញជាច្រើន និងងាយស្រួលបត់បែនតាមស្ថានការណ៍ ករណីបើមានការប្រែប្រួលពីការចាប់គូប្រកួតគុនខ្មែរ ទៅប្រកួតលក្ខណៈឃីកបុកស៊ីងជាដើម។ នេះបើតាមការលើកឡើងរបស់លោកស្រី សាំង សុម៉ាលី គ្រូបង្វឹកក្លិបអេភូថង និងកូនសិស្ស បន្ទាប់ពីទទួលបានការចែករំលែកបច្ចេកទេសពីគ្រូជំនាញឃីកបុកស៊ីងអន្ដរជាតិរយៈពេល ១០ថ្ងៃ ក្រោយជំនួយរបស់ភេសជ្ជៈ Cambodia Sport+ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភថវិកា ៥០០លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា...
កំពង់ស្ពឺ៖ ផ្ទះ១ខ្នង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារកងទ័ព ដែលកំពុងជួបការលំបាក ស្ថិតក្នុងភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ផ្ទះជូនគ្រួសារកងទ័ព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោក រ៉ា...
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក Tom Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរុំជនភៀសសឹក នៃខេត្តបន្ទាយមានជ័យ និងមើលឃើញផ្ទាល់ពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Andrews បានសង្កេតមើលពីសកម្មភាពផ្តល់អាហារតាមសាលារៀន ព្រមទាំងបានជួបសំណេះសំណាលជាមួយអ្នកចម្អិនអាហារ សិស្សានុសិស្ស និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន។ ទស្សនកិច្ចនេះបានរំលេចអំពីតួនាទីដ៏សំខាន់នៃការផ្តល់អាហារសាលារៀន ក្នុងការជួយដល់កុមារឱ្យមានស្មារតីក្នុងការបន្តការសិក្សា ព្រមទាំងធានាថាពួកគាត់ទទួលបានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរបរិបទនៃការរស់នៅនេះ។ បច្ចុប្បន្ន WFP...
វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយសារភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុកបន្តឈានមុខគេ ដែលជាកម្លាំងចម្បងក្នុងការជំរុញសកម្មភាពទេសចរណ៍។ នេះបានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវពីទីផ្សារអាស៊ី ព្រមទាំង លើកកម្ពស់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក។ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ១,៧៥លាននាក់ (១,៧៥១,៨៨៦នាក់) ថយចុះ ៤៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ចរន្តធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុកមានចំនួន ២១,៩៣៨,៤៥៧នាក់ កើនឡើង ៥០%។ របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ភ្ញៀវមកពីតំបន់អាស៊ានមានចំនួន ៦៣៤,៤០០នាក់ ស្មើនឹង...
ក្រុមការងារក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីទីតាំងទីតាំងស្ល និងកែច្នៃលោហះ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានរងអគ្គីភ័យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៩។ ផ្អែកតាមការចុះពិនិត្យទីតាំង ករណីឆេះនេះអាចបង្កដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន...
កោះកុង៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ៤ពាន់នាក់មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ៣,៧៧៧នាក់ ទទួលបានអាហារូបករណ៍ លើ១៨មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី។ បើយោងតាមវិទ្យាស្ថានដដែល ជំនាញទាំង១៨ នោះរួមមាន៖ ការងារកំបោរ,...
គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានជូនដំណឹងដល់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ទាំងអស់ ត្រូវពាក់ស្លាកលេខរត់ ឬ Race Bib Number ដែលគណៈកម្មការបានផ្ដល់ជូន តាមរយៈការចុះឈ្មោះ ដើម្បីងាយស្រួលដល់ការត្រួតពិនិត្យរបស់ក្រុមរក្សាសន្ដិសុខ ខណៈអ្នកគ្មានស្លាកលេខរត់ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងនោះទេ។ ការជូនដំណឹងនេះ ស្របពេលគណៈកម្មាធិការជាំតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅតំបន់អង្គរ...