កម្មករ កម្មការិនី ដែលបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរ បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ខាងមុខ នឹងបន្តកើនឡើងថែមទៀត ក្រោមយន្តការសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីជាលទ្ធផលនៃកិច្ចប្រជុំត្រីភាគីលើកទី២ ជុំវិញការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ មិនទាន់ឈានដល់ការព្រមព្រៀងគ្នា រវាងភាគីសហជីព និងភាគីនិយោជកយ៉ាងណាក្តី ប៉ុន្តែកម្មករនិយោជិតបានសម្តែងនូវក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ទឹកប្រាក់ប្រចាំខែរបស់ពួកគាត់នឹងនៅតែបន្តមានកំណើនកើនឡើងបន្ថែមទៀត។ តាមរយៈការចុះជួបសម្ភាសន៍ផ្ទាល់ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ផ្អែកលើបទពិសោធន៍កន្លងមក...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បានថ្លែងបញ្ជាក់ថា គោលបំណងចម្បងបំផុតរបស់កម្ពុជា ក្នុងការជ្រើសរើសយកយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្រេចបាននូវគោលដៅនេះកម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បានថ្លែងបញ្ជាក់ថា «បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង»។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់អំពីការ ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ, ឯកឧត្តមបន្តថ្លែងថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី...
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន...
ក្រចេះ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ច, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះ លោក អ៊ន មុនទ្រី...
ក្រុមហ៊ុន PPM-Confirel ប្រារព្ធពិធីខួប៣០ឆ្នាំ នៃការបង្កើតគ្រឹះស្ថានផលិតឱសថ PPM និងខួប២៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន កសិ-ចំណីអាហារ Confirel ដោយក្រុមហ៊ុនទាំងពីរបានប្រារព្ធខួបរួមគ្នា ដែលនេះបានសបញ្ជាក់អំពីវត្តមានយូរអង្វែង នៅលើប្រតិបត្តិការ អាជីវកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុន PPM-Confirel នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានប្រារព្ធខួបរួមគ្នានៅទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក្នុងនោះខួប៣០ឆ្នាំ នៃការបង្កើតគ្រឹះស្ថានផលិតឱសថ PPM និងខួប២៥ឆ្នាំ...
ប្រធាននាយកប្រតិបត្តិ និងតំណាងបុគ្គិលជនខ្ពស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន ប្រកាសសម្ពោធជាផ្លូវការនូវផ្ទះម៉ូតថ្មី «វីឡា ឃ្វីន សេនតូ» ដែលជាវីឡាម៉ូតថ្មីនៃគម្រោងឌឹ សេនតូហ្សា ដើម្បីឆ្លើយតបនឹងការរស់នៅបែបប្រណិត ស៊ីវិល័យ និងទាន់សម័យ។ ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំ សន្និសីទសារព័ត៌មាន ប្រកាសដាក់សម្ពោធវីឡាទោលម៉ូតថ្មី ជំនាន់ចុងក្រោយ«វីឡា ឃ្វីន...
ក្រោយពីទទួលបានព័ត៌មានអំពីករណីទារកបោះបង់ចោលក្នុងធុងសំរាម ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបន្តដឹកនាំ តាមដាន និងចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមកិច្ចខណ្ឌ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកវែកមុខឪពុកម្តាយដែលឃោឃៅ និងអសីលធម៌ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន ឪពុកម្តាយតិរច្ឆាននេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែក ទារកដែលត្រូវឪពុកម្តាយបោះបង់ចោលនេះត្រូវបានមន្ទីរសង្គមកិច្ច...
ភ្នំពេញ៖ ឆ្លងកាត់កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលមួយព្រឹកជាលើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ភាគីសហជីពតំណាងកម្មករនិយោជិត បានកំណត់ចំនួន២ផ្សេងៗគ្នា ដើម្បីស្នើសុំដំឡើងសម្រាប់ឆ្នាំ២០២៧ខាងមុខ ខណៈភាគីនិយោជកបន្តរក្សាគោលជំហរដដែល គឺចំនួន ២១០ដុល្លារ។ នៅក្រោយចប់កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា តួលេខកំណើនដែលភាគីសហជីពបានស្នើ គឺចំនួន ២២៥,៣ដុល្លារ ដោយស្នើបន្ថែម ១៥,៣ដុល្លារ...
(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Jürg Lauber អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ក្នុងវិស័យសកម្មភាពមីន...