សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋ ខណៈទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងខ្ពស់រហូតដល់ការប្រកាសអាសន្ន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកំណាត់ផ្លូវបីខ្សែ ប្រវែងជាង៩៨.គីឡូម៉ែត នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះ ទឹកជំនន់នឹងហក់ឡើងខ្ពស់រហូតដល់ប្រកាសអាសន្ន ដូច្នេះអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចុះជួយអន្តរាគមន៍ពលរដ្ឋ ដែលអាចរងគ្រោះដោយសារបញ្ហាទឹកជំនន់នេះ។ សម្ដេចធិបតី បានបញ្ជាក់ថា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់តាំងពីដើមអាណត្តិមក គ្មានគម្រោងចំពោះការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ មានតែការពង្រឹង និងប្រសិទ្ធផលការងារបន្ថែម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រោមកម្មវិធីពិសេសសម្រាប់ការវិនិយោគខេត្តភាគឦសាន គិតត្រឹមសប្ដាហ៍ទី១ ខែសីហា ឆ្នាំ២០២៦នេះ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២គម្រោង ក្នុងនោះមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ បង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះខេត្តក្រចេះក៏ទទួលបាន ១៩គម្រោងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា និរន្តរភាពនៃគោលនយោបាយជាតិ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម គឺមានសារៈសំខាន់ណាស់ ក្នុងការជួយដល់ពលរដ្ឋបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសជួយទាក់ទាញវិនិយោគ និងទេសចរទៅបណ្ដាក់ទុនវិនិយោគ និងលេងកម្សាន្តនៅតាមខេត្ត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា...
អនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចុះឆែកឆេរ ទីតាំងសណ្ឋាគារ ឈុនអ៊ី កម្ពស់២២ជាន់ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញជនបរទេស ចំនួន...
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម អានឌ្រេ រូឌែនកូ អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅថ្ងៃនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវជំនួបដ៏មានផ្លែផ្ការវាង សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រឹតថេន នឹងអញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ដោយទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងឱកាសនេះអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅ តំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦នេះ។ លោកស្រីរដ្ឋមន្ត្រីនឹងចុះទស្សនកិច្ចកម្មវិធីអប់រំដែលទទួលការឧបត្ថម្ភថវិកាពីព្រឹតថេន សម្រាប់ប្រជា ពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបន្តការគាំទ្ររយៈពេលជាងបី ទសវត្សរ៍របស់ព្រឹតថេនក្នុងវិស័យដោះមិនមនុស្សធម៌។ លោកស្រីក៏នឹងអញ្ជើញទៅរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីពាណិជ្ជ កម្ម និងការវិនិយោគ...
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) និងការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃវេទិកា ASEAN-RAI...
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះអនុស្សរណៈជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល រួមទាំងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងការប្រកាសដាក់ឱ្យដំណើរការការធ្វើសន្ធានកម្ម រវាង ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយធនាគារ និងសាកលវិទ្យាល័យឯកជន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ជុំវិញការចុះអនុស្សរណៈនៃការ យោគយល់ខាងលើនេះ...