ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេន «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក...
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បង្ហាញថា ជនសង្ស័យសរុប១៣១នាក់ ត្រូវបានឃាត់ខ្លួនអំឡុងពេលប្រតិបត្តិការបង្រ្កាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលពីថ្ងៃទី២៩ខែកក្កដា ម្សិលមិញ។ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែកក្កដានេះថា យ៉ាងហោចណាស់ ជនបរទេស១៣១នាក់ ភាគច្រើនជាជនជាតិចិន/ស្រី២នាក់ ឃាត់ខ្លួនភ្លាមៗនៅទីតាំងរោងហ៊ុព័ទ្ធទៅដោយដែកសង្ក័សី ដោយរឹបអូសបានសម្ភារៈជាវត្ថុតាងជាច្រើន និងថវិកាមួយចំនួនផងដែរ។ បើតាមលោកជំទាវអភិបាលខេត្ត ជនបរទេសទាំងនោះ បានប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV News នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យឈ្មោះ សាម ម៉ីជូ រួចហើយ ហើយនគរបាលបានបំពេញនីតិវិធីតាមគោលការណ៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសួរចម្លើយពីចំណុចចាប់ផ្ដើម មុនពេល ក្នុងពេល និងក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនេះជាការអនុវត្តជំនាញនគរបាលចរាចរណ៍។ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា...
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារនាទីសត្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Andrews និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានថ្លែងអំណរគុណលោកដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីការប្តេជ្ញាចិត្ត...
ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញបេសកកម្មការងារល្បាតនៅក្នុងព្រៃ ដែលអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសាររាប់សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់។ ក្នុងឱកាសនៃ ទិវាឧទ្យាអនុរក្សពិភពលោក ៣១ កក្កដា ប្រទេសកម្ពុជា បានចូលអបអរសាទរ និងផ្តល់ជាកិត្តិយសដល់វីរបុរសជួរមុខទាំងនេះ ដែលបានលះបង់ដោយភាពក្លាហាន ការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីការពារព្រៃឈើ និងជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ។ នៅពីក្រោយព្រៃឈើ និងសត្វព្រៃ ដែលត្រូវបានការពារ លោក...
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យពីវិធានការឆ្លើយតបដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុងខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យស្ថានភាពអាងកំពីងពួយ និងការអនុវត្តវិធានការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីស្ទឹងបរវេលចូលប្រឡាយអូរដូនពៅ និងបន្តទៅអាងកំពីងពួយ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ផ្អែកតាមស្ថានភាពអាកាសធាតុដែលបន្តមានភ្លៀងធ្លាក់ និងបូករួមវិធានការបូមទឹកពីស្ទឹងចូលទៅប្រឡាយនោះ...
កំពង់ឆ្នាំង ៖ ជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ឆ្នាំង បានបន្តក្លាយជាបញ្ហាសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ មានអ្នកកើតជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន ១,៥៩៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៤នាក់។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយការិយាល័យប្រឆាំងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត ចុះអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានចុះដាក់ថ្នាំអាប៊េតនៅតាមទីតាំងដែលអាចកើតមានសំបុកមូស និងបាញ់ថ្នាំកម្ចាត់មូសខ្លានៅក្នុងអង្គភាព ព្រមទាំងតាមផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជិតខាង។ ក្រុមការងារក៏បានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារខ្លួន ដូចជា ការលុបបំបាត់ទឹកដក់...
មណ្ឌលសុខភាព នៅក្នុងខេត្តស្វាយរៀង បាននិងកំពុងផ្ដល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលបានទាក់ទាញចិត្តប្រជាពលរដ្ឋឱ្យទៅរកសេវារដ្ឋនេះដោយភាពកក់ក្ដៅ។ ប្រជាពលរដ្ឋ ដែលបានទៅរកសេវាសុខាភិបាល នៅមណ្ឌលសុខភាពសង្ឃ័រ ក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពនេះ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ ដែលបានចូលមករកសេវាពិគ្រោះ និងព្យាបាលជំងឺ។ លោកស្រី នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័រ បានប្រាប់BTVថា ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពនេះ ទទួលប្រជាពលរដ្ឋមកពីគ្រប់តំបន់ដែលបានចូលមកពិគ្រោះ និងទទួលយកសេវាព្យាបាលជំងឺ ដោយពួកគេកាន់តែមានការយល់ដឹងច្បាស់ និងមានជំនឿមកលើក្រុមគ្រូពេទ្យរដ្ឋ ពិសេសនោះពលរដ្ឋបានយល់ពីឥរិយាបទក្រុមគ្រូពេទ្យ បានបំពេញការងារជំនាញដោយយកចិត្តទុកដាក់...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់រដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័នមួយចំនួនផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្រ្តីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្រ្តីបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង កម្ពុជា-អូស្រ្តាលី ក្នុងរយៈពេលជាង ៧ ទសវត្សរ៍មកនេះ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់...