ភ្នំពេញ៖ ក្នុងសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលប្រជុំធំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ ក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិករបស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិថ្មី។ ជាមួយការប្តេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍កីឡាក្នុងទឹកឲ្យកាន់តែមានភាពរីកច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៨ បានជំរុញឲ្យរៀបចំការប្រកួតជាច្រើនរួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប...
គណៈទន្ដពេទ្យកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើប ក្រោមប្រធានបទ ”លើកកម្ពស់គុណភាពការព្យាបាលមាត់-ធ្មេញ និងសុវត្ថិភាពអ្នកជម្ងឺ”។ សិក្ខាសាលានេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកស្ទួយវិស័យទន្តសាស្រ្តរបស់ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ល្បីល្បាញលើឆាកអន្តរជាតិ ” និងដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ល្អៗ ក្នុងគោលដៅលើកកម្ពស់គុណភាព និងស្តង់ដារនៃការប្រតិបត្តិដល់សហភាតរៈជាទន្តបណ្ឌិត ។ លោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា មានប្រសាសន៍ថា ប្រធានបទនៃសិក្ខាសាលានេះ...
លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងស្នងការរងនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះធ្វើការស្រាវជ្រាវ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជួយសិស្សនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតមានប្រសាសន៍ថា...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី ដែលបានរីករាលដាលតាមរយៈគណនី TikTok និងបណ្តាញសង្គមផ្សេងទៀតនាពេលថ្មីៗនេះ។ ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានអមដោយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។ ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើសដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានបំភាន់ទាំងនេះ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើករណីនេះ ក្នុងគោលបំណងរក្សាស្ថិរភាព និងការពារផលប្រយោជន៍សាធារណជន។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។ ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ជាដាច់ខាត។ ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ សំណល់ទាំងនោះរួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការពារជាតិរៀបចំការដំឡើងស័ក្តិ និងរៀបចំមេដាយពិសេសជូនដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានចូលរួមប្រយុទ្ធ៥ថ្ងៃ និង២១ថ្ងៃ នាពេលកន្លងទៅ បើទោះបីជាពួកគេទើបតែចូលបម្រើក្នុងជួរកងកម្លាំងក៏ដោយ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកនៅប្រសាសន៍សម្ដេចតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងថា ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរយុទ្ធជនដែលកំពុងឈរជើង ការពារទឹកដីនៅជួរមុខ។ ការផ្តល់ជូនជាពិសេស នេះគឺជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ។ ប្រមុខរាជរដ្ឋាភិបាល...
ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន លោក ព្រំសឿន វឌ្ឍនៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា។ ឯកឧត្តម ប៉ែន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីដោយផ្អែកលើច្បាប់ អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាត ឱ្យ លោក Thomas Andrews ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
ខណៈក្រសួងទេសចរណ៍បានចេញផ្សាយ សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ នៅខេត្ដសៀមរាប បណ្តាភ្ញៀវទេសចរក្នុងស្រុក បាននាំគ្នាដាក់ផែនការទៅទស្សនាខេត្តសៀមរាប ដើម្បីទទួលយកបទពិសោធន៍ យកជាចំណេះដឹង ការស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ និងទស្សនាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនានានៅក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរក្នុងស្រុកនៅក្នុងចំណោម លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត រដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះថា នៅក្នុងរដូវកាលទេសចរណ៍បៃតងនេះ គេនឹងនាំគ្នាទៅទស្សនាខេត្តសៀមរាប ដើម្បីដកបទពិសោធន៍ការស្នាក់នៅ នៅតាមក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ខណៈនៅសេវាបន្ទប់ស្នាក់នៅ នៅតាមសណ្ឋាគារចាប់ពីលំដាប់ផ្កាយ៣...