ខេត្តក្វាងទុង៖ គណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Huawei ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង ក្នុងគោលបំណង សិក្សា ស្វែងយល់អំពីការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយ ការធ្វើបរិវត្តកម្មឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតនាំមុខគេមួយ លើពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅមូលដ្ឋាន ក្រុមហ៊ុន...
នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ...
ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសជូនដំណឹងនៅក្នុងផេកផ្លូវការរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ «ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ក្រោមប្រធានបទ “លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រ កម្ពុជា” ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក...
តាមការគ្រោងទុក គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ ស្ថិតនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរកិច្ចប្រជុំលើកដំបូងUNCLOS ជាសញ្ញាវិជ្ជមានខាងផ្លូវច្បាប់។ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ មានប្រសាសន៍ប្រាប់BTVថា កិច្ចប្រជុំលើកដំបូង...
ភ្នំពេញ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្ដាប់និងស្វែងយល់អំពីវឌ្ឍនភាពការងារក្នុងការសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបរបស់លោកស្រី Aleks Zittle ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នៅលើហ្វេសប៊ុកផ្លូវការស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ។ តាមរយៈសារនៅលើហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ា ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន...
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច ទំហំ ៨ម៉ែត្រ X ១៦ម៉ែត្រ កម្ពស់ ១ជាន់ ស្ថិតក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃសុក្រ...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា ២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងពិធីសំណេះសំណាលនោះ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ។