ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមមាន លោក ឃ្លោក នួយ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត, លោក...
កម្ពុជារៀបចំសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា លើការបើកចំហកាលានុវត្តភាពវិនិយោគ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ស្តីពីការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហ កាលានុវត្តភាពវិនិយោគ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់កម្ពុជាគឺពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី ដើម្បីការពារសន្តិភាព ឯករាជ្យភាព, អធិបតេយ្យភាព, បូរណភាពទឹកដី, និងការអភិវឌ្ឍ។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូចនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត»...
ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។ សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong...
មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកទឹកចិត្តយុវជនកម្ពុជាឱ្យចាប់យកជំនាញសំណង់ស៊ីវិល ស្ថាបត្យកម្ម និងវិស្វកម្ម ដោយសារជំនាញទាំងនេះនៅតែមានតម្រូវការខ្ពស់ពីទីផ្សារការងារ ស្របពេលប្រទេសកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង។ ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី លោក ហុង វាសនា សាស្ត្រាចារ្យជំនាញសំណង់ស៊ីវិល នៃមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម បានលើកឡើងឱ្យដឹងថា វិទ្យាស្ថាន NPIC ផ្តល់ការបណ្តុះបណ្តាលជំនាញជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសំណង់ រួមមាន សំណង់ស៊ីវិល ស្ថាបត្យកម្ម និងការរចនាដី...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានបើកប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរនៅក្នុងបុរីរីវើរ៉ា និងបុរីដាយមិនវ័ន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីម រួមទាំងវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងចំនួនពីរក្នុងខណ្ឌចំការមន។ កិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមការដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន...
នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រជាពលរដ្ឋទទួលបានការសេវាថែទាំងសុខភាពកាន់តែល្អ តាមរយៈបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ពេលមានបណ្ណ ប.ស.ស មកព្យាបាល និងពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ជាដៃសហការរបស់ ប.ស.ស គឺមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងការបន្ថយការចំណាយបានមួយកម្រិតផងដែរ។ប្រជាពលរដ្ឋបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧នេះ បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អ្នកគ្រូពេទ្យ...
អ្នកវិភាគ និងអ្នកនយោបាយ លើកឡើងថា រយៈពេល ៣ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បើទោះបីជួបស្ថានភាពលំបាកខ្លាំង ទាំងឥទ្ធិពលជម្លោះអន្ដរជាតិ និងសង្រ្គាម ថៃ ឈ្លានពាន តែរាជរដ្ឋាភិបាល បានបង្ហាញភាពធន និងសម្ថភាពខ្ពស់ ក្នុងការដោះស្រាយវិបត្តិ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ...
ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំ ការសាងសង់អគារថ្មីព្រឹទ្ធសភា ថ្លែងក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះថា ការស្ថាបនាសំណង់អគារថ្មីព្រឹទ្ធសភាថ្មីនេះ គឺបានឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារជាក់ស្ដែងរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ការប្រសិទ្ធនាមអគារថ្មីព្រឹទ្ធសភានេះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទតតាមបន្ទប់នីមួយៗ នៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា និងស្ដេចយាងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលៗរបស់ជាតិ ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។ សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦...