គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចុះបំពេញទស្សនកិច្ចរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ពិនិត្យអំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យគុណភាព ស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ដំបូងគេ...
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនយោបាយបានបង្ហាញសុទ្ធិដ្ឋនិយមថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងយកបញ្ហាថៃឈ្លានពានកម្ពុជាដាក់នៅក្នុងរបាយការណ៍របស់ខ្លួនបន្ទាប់ពីបានចុះពិនិត្យមើលឃើញដោយផ្ទាល់នៅច្រកបឹងត្រកួន និងបានឃើញពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋកម្ពុជាដែលជាជនភៀសឹក។ ឯកឧត្តម ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់ BTV ថា លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានអញ្ជើញទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នឹងបញ្ចូលនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៅអ្វីដែលលោកបានមើលឃើញដោយផ្ទាល់ភ្នែកតាមរយៈការចុះទៅពិនិត្យមើលដោយផ្ទាល់នេះបានឃើញពីទុក្ខលំបាកវេទនាជាពិសេសការរំលោភបំពានទៅលើសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាពីសំណាក់យោធាថៃ។ ហើយអ្នករាយការណ៍ពិសេសនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ខ្លួន ដែលរបាយការណ៍នេះនឹងត្រូវផ្សព្វផ្សាយជាអន្តរជាតិដែលនឹងបង្ហាញឲ្យឃើញថាភាគីថៃបានរំលោភបំពានមកលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងរំលោភបំពានចំពោះកាតព្វកិច្ចរបស់ថៃដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ...
ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម Arif Havas Oegroseno បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាបនិងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជារបត់ថ្មីមួយដ៏លេចធ្លោ។ ការកោតសរសើនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលបានវិវត្តកាន់តែប្រសើរ...
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន បន្ទាប់ពីសម្តេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី បានឃើញថា វិស័យការងារកាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសវិវាទការងារក្នុងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ជួបសម្ភាសន៍ជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់តាំងពីការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ន ចំពោះលក្ខខណ្ឌការងារត្រូវបានកែប្រែច្រើនជាងអ្វីដែលធ្លាប់មានកន្លងមក មានដូចជា៖ ទី១.គឺការអនុវត្តរបបសន្តិសុខសង្គមនានាជាដើម...
ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម១០៨ ក្នុងរដ្ឋធានីហាណូយ ដើម្បីសិក្សាស្វែងយល់វិស័យសុខាភិបាល ក៏ដូចជាដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋលើវិស័យសុខាមាលភាព។ ឯកឧត្តមឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត Le huu song ប្រធានមន្ទីរពេទ្យ១០៨ បានឱ្យដឹងថាមន្ទីរពេទ្យមជ្ឈិម១០៨ ជាមន្ទីរពេទ្យធំមួយ ដែលផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំបក្ស រដ្ឋ យោធា របស់ប្រទេសវៀតណាមហើយក៏ទទួលព្យាបាលពលរដ្ឋទូទៅផងដែរ។ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតជំនាញនិងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ...
នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ មុនចាប់ផ្តើមអង្គប្រជុំ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។ ជាលទ្ធផល អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ (របៀបវារៈទី១ ទី២ ទី៣ និងទី៤) ដោយឥតកែប្រែចំនួន ៥៨សំឡេង...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការវាស់វែង ការកំ ណត់ព្រំដី ការចុះបញ្ជី និងការចែកប័វិញ្ញាបនបត្រជូនប្រជាពលរដ្ឋឲ្យបានចង់សព្វគ្រប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ ខណៈមកដល់សព្វថ្ងៃរដ្ឋចុះបញ្ជីក្បាលដីបានជាង១៤លានក្បាលដីហើយនោះ។ ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ នៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះគោលការណ៍ ដែលរាជរដ្ឋាភិបាលត្រូវធ្វើបន្តក្នុងគោលបំណងជំរុញការអភិវឌ្ឍរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព តម្លាភាព...
(ភ្នំពេញ)៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សានិងចែករំលែកបទពិសោធការងារជាមួយប្រតិភូនៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) របស់ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ លោកជំទាវ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចអនុគ្រោះពន្ធ ប្រថាប់ត្រាផ្ទេរកម្មសិទ្ធ និងសិទ្ធកាន់កាប់អចលនទ្រព្យជូនដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះយោធិនដែលបានកំពុងចូលរួមបម្រើប្រយុទ្ធឬក៏ត្រៀមប្រយុទ្ធនៅសមរភូមិមុខពិតប្រាកដ នឹងសម្រេចលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត និងការគិតគួរដល់បងប្អូនវីរកងទ័ពរបស់យើង។ សម្តេចធិបតីបានបញ្ជាក់ថា«សម្រាប់វីរយុទ្ធជន សម្រាប់វីរនគរបាលជាតិរបស់យើង ដែលបំពេញ ភារកិច្ចនៅខាងមុខ ហើយជាគោលការណ៍របស់ក្រុមការងារ ខ្ញុំឯកភាព និងគាំទ្រសម្រាប់វីរកងទ័ពរបស់ យើងទាំងបីប្រភេទ ដែលបំពេញភារកិច្ចមុខពិតប្រាកដ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៨ចំណុច ដើម្បីពន្លឿនលើការដោះស្រាយបញ្ហាកកស្ទះការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីថ្ងៃមុន សម្ដេចតេជោ ហ៊ុន...