ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ឬលើស ១៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ដែលនឹងក្លាយជាកម្រិតខ្ពស់បំផុតថ្មីមួយសម្រាប់វិស័យនេះ។ ការរំពឹងទុកនេះកើតឡើងបន្ទាប់ពីការនាំចេញ GFT នៅតែបន្តមានសន្ទុះកំណើនក្នុងឆមាសទី១ ឆ្នាំ២០២៦។ ជារួម វិស័យនេះបានបង្ហាញពីកំណើនប្រកបដោយស្ថិរភាព ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ពីទីផ្សារសំខាន់ៗ និងការបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម GFT របស់កម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុក វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)...
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្រ្តីក្រសួងការបរទេសម្នាក់ និងបក្ខពួកទៅសួរចម្លើយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ មន្រ្តីក្រសួងការបរទេសដែល ACU នាំខ្លួនឈ្មោះ ថូ សំណាង ជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់ BTV ថា : “យើងកំពុងស្ថិតក្នុងតំណាក់កាលស្តាប់ចម្លើយនៅឡើយរូបគាត់និងគូកនរបស់គាត់។” ឯកឧត្តមបញ្ជាក់ថា ករណីលោក...
ភ្នំពេញ៖ ក្នុងឱកាសយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់ សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន។ ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបញ្ជាក់ថា «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះ គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល។ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់បែបនេះ ក្នុងឱកាស យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញព្រះរាជហឫទ័យប្រកបដោយបីតិសោមនស្សក្រៃលែង ដែលបានចូលរួមជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ព ក៏ដ៏ខ្ពង់ខ្ពស់...
ការបង្ក្រាបបានដោយជោគជ័យ បទល្មើសគ្រឿងញៀនខ្នាតធំមួយ លើដីកោះខេត្តព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាទឡ្ហីករណ៍ជាក់ស្ដែងថ្មីមួយទៀតដែលបញ្ជាក់ពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក។ លទ្ធផលនេះ ត្រូវបានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកថាជាការរួមចំណែករវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មមានការរៀបចំជាប្រព័ន្ធ។ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់...
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសាសនា បង្រួបបង្រួម និងពង្រឹងកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនានៅកម្ពុជាឱ្យរួមគ្នា ក្លាយជាកម្លាំងចលករដ៍រឹងមាំក្នុងការងារសង្គម បញ្ញាបតម្លៃសីលធម៌ និងធម៌វិន័យ ជាការទូន្មានបែបសាសនា ដើម្បីដាស់តឿនស្មារតីសាធារណជនកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ជនល្មើសក្លាយជាជនរងគ្រោះ ឬជាអ្នកប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា។ លោកជំទាវ ជូ ប៊ុនអេង...
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀតក្នុងការជួយដល់រាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។ ខណៈអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA មានប្រសាសន៍ថា JICA ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICA...
ភ្នំពេញ ៖ បុរសម្នាក់ ដែលមិនទាន់ដឹងរឿងច្បាស់លាស់ ជិះម៉ូតូទៅកាក់រថយន្ត រួចបង្កហិង្សាទៅលើម្ចាស់រថយន្ត ពេលនេះត្រូវបាននគរបាល ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យឃាត់ខ្លួន បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០១រសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាទៅកាន់ លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវស្រាវជ្រាវឃាត់ខ្លួន បុរសខាងលើជាបន្ទាន់ ។ យោងតាមសំណេររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯកនួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់លើបណ្តាញសង្គមផ្ទាល់ខ្លួន ថា « ខ្ញុំសូមជម្រាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ ខ្ញុំបានចាត់ទៅ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ស្រាវជ្រាវភ្លាមៗ ។ ស្នងការនគរបាលរាជធានីភ្នំពេញ បន្តថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ (ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី) ។ អ្នកក្លាហាននោះសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។ «ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)» ។ គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ មានករណីម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់ ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN – 1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។ ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយ បណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង ៕ អត្ថបទ៖ កុម្ភៈ
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១ ៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។ ការដុតបំផ្លាញគ្រឿងញៀននេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព៕
ខេត្តកំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។ កម្មវិធីយុទ្ធនាការនេះត្រូវបានសម្របសម្រួលរៀបចំឡើងដោយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង...