ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹតិ្តការណ៍វប្បធម៌ដ៏សំខាន់នេះ សហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ...
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១ ៩០០កន្លែងលើមុខជំនាញចំនួន ៨ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។ បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ជំនាញទាំង ៨នោះរួមមាន ការដំឡើងនិងថែទំាបណ្តាញអគ្គិសនី, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណេត ខ្សែទូរសព្ទ),ការថែទាំនិងជួសជុលឧបករណ៍អេឡិចត្រូនិក, ការថែទាំនិងជួសជុលឧបកណ៍មេកាត្រូនិក, ការថែទាំនិងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, និង...
រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៩៦៧ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត ប្រធានមន្ទីរពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងសកម្ម និងការសហការរួមគ្នា។ លើសពីនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។...
បច្ចុប្បន្ន គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងធ្វើជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ ការជាប់ជាមន្ត្រីកិច្ចព្រមព្រៀងការងារនៅវិទ្យាស្ថានជាតិស្ថិតិនេះ គឺអាចទទួលបានប្រាក់បៀវត្សរហូតដល់ ៦លានរៀលក្នុង១ ខែ សម្រាប់មុខតំណែងជាមន្ត្រីជំនាញជាន់ខ្ពស់។ នៅក្នុងឆ្នាំ ២០២៦នេះ គឺនឹងមានការប្រឡងជ្រើសរើសមន្ត្រីជា បន្តបន្ទាប់ ដោយក្នុងនោះ ក៏មានការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង សម្រាប់ការទៅបំពេញការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្របខណ្ឌវិទ្យាស្ថានជាតិស្ថិតិនេះ មាន ៥មុខតំណែង ដែលសុទ្ធទទួលបានប្រាក់បៀវត្សខ្ពស់ចាប់ពី ២ ៥០០ ០០០រៀល...
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.គ.ម តំណាងក្រសួងកសិកម្ម លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក...
ខេត្តកណ្ដាល បានបិទបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ នៅតាមក្រុង-ស្រុក ១៣ ទូទាំងខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋសាទរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលជម្រុញពន្លឿនការចុះបញ្ជីដីជូនពួកគេ ផ្ដល់នូវសុវត្ថិភាព និងភាពកក់ក្ដៅក្នុងការកាន់កាប់ដីធ្លី ។ នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋមកពី ភូមិចំនួន ១៧ ក្នុងឃុំចំនួនបី រួមមាន...
កិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៦-២០២៨ (Country Planning Framework 2026-2028) រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ត្រូវបានហត្ថលេខា ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Sang-Hyup Kim, នាយកប្រតិបត្តិ វិទ្យាស្ថាន GGGI នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។...
ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជននៃប្រទេសទាំងពីរ និងការជំរុញទេសចរប្រេស៊ីលមកទស្សនាកម្ពុជា។ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦,...
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិតជាទឹកប្រាក់សរុបមានប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញរបស់កម្ពុជា។ ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថានិងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥%...