នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនចំពោះរូបឯកឧត្តម និងគណៈប្រតិភូ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យតេជោ សន្តិភាព បានលើកឡើងថា ថ្ងៃនេះ មនី្ទរពេទ្យបានប្រារព្ធ...
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ សហការជាមួយការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងសិក្ខាសាលាស្តីពី «រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា» ព្រឹត្តិការណ៍នេះមានការចូលរួមពីនាយក និងមន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីក្រសួងពាក់ព័ន្ធ អ្នកជំនាញកូរ៉េ និងភាគីពាក់ព័ន្ធនឹងគម្រោង ដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងមុខងារសាធារណៈនៅកម្ពុជា ព្រមទាំងប្រមូលមតិយោបល់ជាក់ស្តែងអំពីទិសដៅនៃកំណែទម្រង់។ ពិធីបើកសិក្ខាសាលាក្រោមវត្តមានឯកឧត្តម ទី ហ្សានិត រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកស្រី លី សេជីន (Lee...
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកបណ្ឌិត Kenichiro Kashiwase ប្រធានបេសកកម្មសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ា។ បន្ទាប់ពីស្វាគមន៍គណៈប្រតិភូ IMF ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ថា...
គណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។ តាមរយៈលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន មានមាត្រាចំនួន ៣ និងបរិសិដ្ឋ ចំនួន ១...
សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦...
ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦...
ផ្អែកតាមការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ នាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។...
កណ្តាល៖ បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំអាជ្ញាធរ មន្ទីរ-អង្គភាព និងកងកម្លាំងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបង្កការប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវមួយចំនួនរងការជន់លិច។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ១៨២គ្រួសារ ក្នុងឃុំជ្រៃលាស់ នៅវិទ្យាល័យ ហ៊ុន...
ក្រចេះ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ២ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកទី២៣ ខែតុលា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់...