(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ-ឡានឆាង(LMC) ស្តីពី «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងស្ថានទូតវៀតណាម ឡាវ និងមីយ៉ាន់ម៉ា រួមជាមួយភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់។ ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ...
ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែឱ្យបានច្រើន នៅតាមថ្នាលបណ្តុះកូនឈើប ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងរួមសាមគ្គីគ្នាបង្កើនសន្តិសុឋស្បៀង ជួយគាំទ្រដល់វីរកង័ព ជនភៀសសឹក និងជីវភាពសហគមន៍។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងការផ្សព្វផ្សាយចំណេះដឹងបង្កើនភាពបៃតង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ ឯកឧត្តម ខ្វៃ...
«យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មូលធនមនុស្ស»។ នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអាស៊ីអឺរុប នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ស៊ុន...
ដងផ្លូវនានានៅជុំវិញផ្សារដើមគរចាស់ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើលំហូរចរាចរណ៍វិញទាំងអស់ហើយ ខណៈ ការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រេចលទ្ធផល៩០ភាគរយហើយ។ អ្នកដំណើរសាទរ ចំពោះការត្រួសត្រាយផ្លូវនេះឱ្យទូលាយវិញ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និង ចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង...
ភ្នំពេញ ៖ កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី...
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កម្ពុជាកំពុងខិតខំបង្កើត និងត្រូវការសម្ព័ន្ធមិត្តច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍ឱ្យកាន់តែទូលំទូលាយទៅ កាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងបទសម្ភាសន៍ជាមួយBTV បានលើកឡើងអំពីវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះថា «អង្គរអ៊ែរ» ប៉ុន្តែចាប់ពី ដើមឆ្នាំ២០២៥ ត្រូវបានធ្វើការផ្លាស់ប្ដូរឈ្មោះពី “កម្ពុជាអង្គរអ៊ែរ” មក “air...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈជូនក្រសួង និងរាជរដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅនេះ។ ឯកឧត្ដមបន្ថែមថា នៅក្នុងនីតិកាលទី៧...
នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើយនៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានដាក់ផែនការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបើករោងចក្រសហគ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។ ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹងបង្កើនសកម្មភាពផ្តល់ការសម្របសម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែលមាន៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញបានអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។...
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ផែនការរំដោះផ្ទៃដីពីមីន ប្រមាណ២០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញទស្សនវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់លើវិស័យមីន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦ អង្គភាពCMAC បានដាក់ចេញផែនការរំដោះផ្ទៃដីពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពី១៨០ទៅ២០០គីឡូម៉ែត្រក្រឡា...
មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្មដ៏សំខាន់ដែលនឹងនាំប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា ដោយសារសម្តេចបាននាំយកបញ្ហាថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជាឲ្យពិភពលោកបានដឹងឮ។ ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បីនាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បីស្វះស្វែងរកការគាំទ្រលើផ្នែកច្បាប់អន្តរជាតិ។ សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី...