ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា និងអង្គការផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងកិច្ចសហប្រតិបត្តិការរៀបចំអភិវឌ្ឍ ផលិត និងផ្សព្វ ផ្សាយមាតិកាសម្រាប់ “សង្ឃសព្ទ” ឲ្យបានត្រឹមត្រូវតាមក្បួន ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចព្រះមហាសង្ឃ បួរ គ្រី មានព្រះបន្ទួលថា...
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស មួយគ្រឿង ឈ្មោះ VING VENUS ផ្ទុកភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ជាង ១.០០០នាក់ បានចូលសំចតដោសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចអន្តរជាតិ រយៈពេល ២ថ្ងៃ ១យប់ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ នាវា VING VENUS មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ និងមានជម្រៅទឹកជាង...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានរៀបកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា (PROTECT) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) លោកស្រី Sophia Kagan ប្រធានគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ (PROTECT) តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក សហជីព...
រាជរដ្ឋាភិបាលកម្ពុជានឹងចេញអនុក្រឹត្យអំពីការកំណត់ចំនួន នៃការជ្រើសរើសយុវជន យុវនារី ក្នុងការស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា។ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានបញ្ចប់ការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា កាលពីទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ ដោយមានចំនួនយុវជន យុវនារី ចូលរួមយ៉ាងច្រើនផុសផុល។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ចំនួនយុវជន យុវនារី ដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត គឺមានចំនួនច្រើនជាទីមោទនភាពខ្លាំងណាស់ចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យបម្រើកាតព្វកិច្ចយោធា គឺគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាមានការរំភើបរីករាយនៅទឹកចិត្តរបស់ពួកគាត់។ ចំពោះចំនួននៃការជ្រើសរើសនៅមិនទាន់កំណត់នៅឡើយទេ...
ពលរដ្ឋបានបន្តរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីប្រើសិទ្ធិចូលរួមបោះឆ្នោតនៅពេលខាងមុខ បំពេញកាតព្វកិច្ចជាពលរដ្ឋ ជាអ្នកសម្រេចវាសនាជាតិ។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាមណ្ឌលចុះឈ្មោះបោះឆ្នោត សាលាសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ក្រុមការងារមន្ត្រី នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តយកចិត្តទុកដាក់ជាមួយការបម្រើនីតិវិធី និងផ្តល់ការធ្វើបច្ចុប្បន្នភាព ជូនពលរដ្ឋដែលមានឈ្មោះស្រាប់ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការចុះឈ្មោះថ្មីជូនពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ ។ លោក ទូច សំអ៊ុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា...
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ និងបានជួយសង្គ្រោះជនជាតិចិនម្នាក់។ ករណីនេះ បានកើតឡើងនៅក្នុងខេត្តព្រះសីហនុ នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ Franky មេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ២០១ នៃកងទ័ពជើងគោកឥណ្ឌូនេស៊ី និងសមាជិកសរុបចំនួន០៤នាក់ បានអញ្ជើញបំពេញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ។ គណៈប្រតិភូបានស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពិសេសដំណើរការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ដំណើរស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាដោយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ នេះជាវីរៈភាពរបស់អតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ជាញជ័យរបស់សម្ដេចតេជោ ហ៊ុន សែន ជាមរតកដ៏វិសេសវិសាលដែលបានចារឹកនៅវិមានឈ្នះ...
នាយកសាលារៀននៅរាជធានីភ្នំពេញ ពិសេសសាលានៅតាមជាយក្រុង ដែលជួបបញ្ហាខ្វះគ្រូបង្រៀនជាច្រើនឆ្នាំមកនេះ សប្បាយចិត្តដែលនឹងទទួលបានគ្រូបង្រៀនថ្មី មកជួយដល់ដំណើរការសិក្សាក្នុងឆ្នាំសិក្សាថ្មី។ ភាពសប្បាយចិត្ត ភ្ជាប់ជាមួយភាពជឿជាក់ដែរថា ការមានគ្រូគ្រប់តាមតម្រូវការនេះនឹងជួយឱ្យដំណើរការសិក្សា ពិសេសគុណភាពចំណេះដឹងរបស់សិស្សកាន់តែប្រសើរ។ បញ្ហាខ្វះគ្រូបង្រៀន ជាបញ្ហាយូរឆ្នាំមួយក្នុងវិស័យអប់រំ បានជួបប្រទះ ទាំងនៅសាលារៀនតាមបណ្តាខេត្ត និង សាលារៀននៅរាជធានីភ្នំពេញ។ នៅក្នុងខែតុលា ឆ្នាំ ២០២៦ នេះ មុនបវេសនកាលឆ្នាំសិក្សាថ្មីចូលមកដល់ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងធ្វើការរួមគ្នា ដោះស្រាយបញ្ហាខ្វះគ្រូ ទាំងនៅភ្នំពេញ និងតាម...
ភ្នំពេញ៖ សមាគមទេសចរណ៍នានានៅកម្ពុជា បានឲ្យដឹងថា កម្ពុជា ចាប់ពីខែវិច្ឆិកា រហូតដល់ដំណាច់ឆ្នាំ២០២៦ គឺមានព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗជាច្រើន ដែលរាល់ព្រឹត្តិការណ៍ទាំងនោះ គឺបានរួមចំណែកខ្លាំងទាក់ទាញទេសចរជាតិ អន្តរជាតិលំដាប់ខ្ពស់ អ្នកវិនិយោគទុន និងប្រតិភូអន្តរជាតិជាច្រើននានាមកអញ្ជើញទស្សនាកម្ពុជា។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងពីខេត្តព្រះសីហនុនៅថ្ងៃទី២២ ខែតុលានេះថា កម្ពុជា នៅក្នុងខែវិច្ឆិកានេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំប្រទេស...
អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រា សាទព្រះវិហារ ដំណាក់កាលទី២ ឲ្យរួចរាល់នៅចុងឆ្នាំ២០២៦ ដើម្បីបង្ការហានិភ័យផ្សេងៗ។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ឥលូវនេះក្រុមការងារអាជ្ញាធរជាតិព្រះវិហារកំពុងធ្វើការទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់ទី២ ដោយខិតខំប្រឹងប្រែងធ្វើការងារនេះ ឲ្យរួចរាល់នៅអំឡុងខែវិច្ឆិកា ឬយ៉ាងយូរនៅក្នុងខែធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ការកុំឲ្យមានភាពចៃដន្យណាមួយដែលបណ្តាលឱ្យបាក់បែកប្រាសាទព្រះវិហារបន្តទៀត។ បន្ទាប់ពីការងារសង្គ្រោះបន្ទាន់រួចរាល់ អាជ្ញាធរជាតិព្រះវិហារនឹងធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់ និងរបៀបជួសជុលប្រាសាទព្រះវិហារឡើងវិញក្នុងកម្រិតណាមួយ ដើម្បីរក្សាតម្លៃនៃភាពលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ។ ការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់ទី២ ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា...