សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា តាមរយៈអត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់ក្នុងនោះប្រទេសកម្ពុជា និងប្រទេសអាស៊ានចំនួន៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ប្រព័ន្ធកូតាអត្រាពន្ធ (Tariff-Rate Quotas – TRQ) ដល់បណ្តាប្រទេសជាច្រើននៅលើពិភពលោក...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា អត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ។ ឯកឧត្តមបានថ្លែងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាបានទទួលអត្រាពន្ធថ្មី ១០% បូក...
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវការបិទបញ្ចប់បេសកកម្មដ៏ឧត្តុង្គឧត្តម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិធីនេះមានការអញ្ជើញចូលរួមវាគ្មិន គឺលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក, អគ្គនាយកបន្តវេន នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងបេសកកម្មដ៏អស្ចារ្យនេះ លោក ទីវ...
មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើរសារលើកទឹកចិត្តដល់ប្រកបអាជីវកម្មវិស័យទុរេន ជាពិសេសអ្នកដាំដុះ ឱ្យបន្តគោរពនូវភាពស្មោះត្រង់ ខណៈការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលមានការកើនឡើងជិត...
ភ្នំពេញ៖ បន្ទាប់ពីចាប់ឆ្នោតទទួលបានលេខកាន់កាប់ដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារ នឹងទទួលបានកម្មសិទ្ធិផ្ទាល់ខ្លួន និងទៅរស់នៅទីតាំងដែលស្ថិតនៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ការទទួលបានជាកម្មសិទ្ធិកាន់កាប់នេះ ត្រូវបានធ្វើក្នុងពិធីចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះ ដែលរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូន លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក...
ក្នុងស្មារតីមនុស្សធម៌ដ៏បរិសុទ្ធ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តសកម្មភាពមនុស្សធម៌ ចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនប្រជាជនភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ។ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្រោមការណែនាំ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញបាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន ១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងក្នុងរាជធានីភ្នំពេញ។ ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តច័ន្ទបុរីវង្ស របស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា...