នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។ តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិន បានជួយគាំទ្រទៅលើការសាងសង់អគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រើដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។ ក្នុងដំណើរចុះពិនិត្យនេះ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា នាឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។...
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនរហូតដល់ ប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក ពីធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។ នេះគឺបានឆ្លុះបញ្ចាំងអំពីតម្រូវការឥណទានកើនឡើងសម្រាប់គាំទ្រដល់សហគ្រាសក្នុងស្រុក ក្នុងការផលិត និងកែច្នៃ ទំនិញ ដើម្បីជំនួសឱ្យផលិតនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ។ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ សហគ្រាសធុនតូច...
ប្រជាពលរដ្ឋ បានងាកមកពឹងផ្អែកលើសេវាសុខាភិបាលរបស់រដ្ឋកាន់តែខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំពង្រឹងគុណភាព ក្នុងការផ្ដល់សេវា លឿនរហ័ស គុណភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។ អ្នកស្រី ជ័យ សិលា រស់នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលមកទទួលសេវាសម្រាលកូន នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ថា អ្នកស្រីកម្មការិនីរោងចក្រ ហើយតែងតែប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យ...
កំពង់ស្ពឺ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពសំណង់ និងផ្ទះលំហែដែលបាន និងកំពុងសាងសង់ដោយខុសច្បាប់ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ...
នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស...
វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានណែនាំដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ទោះជាប្រឡងជាប់ ឬធ្លាក់ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដោយ ត្រូវបានលើកទឹកចិត្តឱ្យពិចារណាលើការបណ្តុះបណ្តាលជំនាញអគ្គិសនី ខណៈដែលវិស័យឯកជនជាច្រើននៅកម្ពុជា បន្តប្រឈមនឹងតម្រូវការយ៉ាងខ្លាំងនូវពលកម្មលើជំនាញ។ ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី ដឹងកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ លោកបណ្ឌិត ចេង ហ៊ឈង ព្រឹទ្ធបុរសមហាវិទ្យាល័យអគ្គិសនី នៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សិស្សានុសិស្សគួរតែពិចារណាលើការអប់រំបច្ចេកទេស ជាផ្លូវឆ្ពោះទៅរកការងារធ្វើ ជាពិសេសនៅពេលដែលក្រុមហ៊ុន រោងចក្រ និងសហគ្រាស...
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រយ៉ាងផុសផុលពីវិស័យឯកជន ដែលជាសញ្ញាណដ៏ល្អឆ្ពោះទៅរកភាពជោគជ័យ នៃការប្រកួតដ៏ធំនេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហាយធិច នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមហ៊ុននឹងឧបត្ថម្ភគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ កំឡុងពេលហ្វឹកហាត់ រហូតដល់ការប្រកួតផ្លូវការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកទ្រទ្រង់ដល់ការធ្វើម្ចាស់ផ្ទះនេះទៀតផង។ ឯកឧត្តមបានសម្ដែងក្ដីរីករាយ...
បន្ទាប់ពីលោកជំទាវ កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការតែងតាំងលោកជំទាវ កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីលោក កឹម សុខា អតីតគណបក្សប្រឆាំង ជាស្មារតីរួបរួមខ្មែរតែមួយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ស្របពេលដែលប្រទេសថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ខ្ញុំសូមចូលរួមអបអរសារទក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកជំទាវ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។ ការតែងតាំងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ, សម្តេចធិបតីបានថ្លែងបញ្ជាក់ថា លោកស្រី...