ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ។ សម្ដេចតេជោ បានសរសេរថា ក្រោយការខកខានវាយកូនគោលជាង ១ឆ្នាំថ្ងៃនេះឆ្លៀតវាយកូនគោល។ ជាមួយតារាងថ្មី ឧបករណ៍វាយថ្មីជាមួយ ដៃគូរប្រកួតចាស់ ខ្ញុំនៅវាយបានតែមិនទាន់ល្អ។ សម្ដេចតេជោបានថ្លែងថា ការវាយមិនទាន់ល្អអាចមកពីខានវាយរយៈពេលយូរ ហើយក៏អាចមកពីទម្ងន់ដែលមុនៗវាយក្នុងទម្ងន់ ៨០គីឡូក្រាម តែថ្ងៃនេះចាប់វាយក្នុងទម្ងន់ ៧៦គីឡូក្រាម និងវាយចប់រយៈពេល ២ម៉ោងទម្ងន់ធ្លាក់មកត្រឹម...
កំពង់ចាម៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី២៥ ខែកក្កដា នៅក្នុងបរិវេណវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលចាប់ផ្ដើម ចាប់ពីម៉ោង ៨ព្រឹក...
ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ របាយការណ៍នេះ ជារបាយការណ៍តាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំលើកដំបូង នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ត្រៀមខ្លួនឆ្លើយតបផលប៉ះពាល់ទាំងឡាយបណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍ និងផ្សព្វផ្សាយជាប្រចាំជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យ។ មាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។ លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅពេលនេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម...
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
តាមរយៈ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបូរី ដែលបានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ វរសេនីយ៍ត្រី Lim Jun Da និង ព្រិន្ទបាលឯក Tan Jun Wei ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...
(កំពង់ចាម)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៥០០នាក់។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងបន្តពង្រីកឱកាសការងារក្នុងស្រុក លើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចំនួន ២រូប មកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺវរសេនីយ៍ត្រី ចន្ថាណម កែវឡោខាំ និង វរសេនីយ៍ត្រី សាយសាម៉ុន ស៊ុកផាស៊ើត ក្នុងឱកាសដែលមន្រ្តីទាំងពីររូបបានបញ្ចប់បេសកកម្មអាណត្តិរបស់ខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន...
មនី្ទរពេទ្យជាតិ តេជោសន្តិភាព នៃក្រសួងសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន ENT ENDOSCOPE, SIRIUS 60W THULIUM FIBER LASER, DEXA SCAN និង ERCPដើម្បីបង្កើនគុណភាពព្យាបាលអ្នកជំងឺ, នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោកវេជ្ជបណ្ឌិត អោម ណាវុធ ប្រធានការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានឲ្យដឹងថា ពិធីនាពេលនេះ...