ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគម្រោងនៃការស្នើសុំកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍...
ភ្នំពេញ៖ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ...
គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ ចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ នៅទីស្តីការក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងគោលដៅទី២១ ក្នុងរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៦។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងធានាសង្គតិភាពទិន្នន័យពិតប្រាកដ របស់មន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមអង្គភាពជាក់ស្តែង។ ក្នុងរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងរ៉ែ និងថាមពល នឹងអញ្ជើញមកបង្ហាញមុខ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួន ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានា...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់គេចខ្លួនចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី១៧ ខែសីហានេះ។ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា កាលពីវេលាយប់រំលងអធ្រាត្រ ម៉ោង ៣:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦...
(កំពង់ស្ពឺ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម»។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា វេទិកានេះផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមក្នុងវេទិកាធម្មទានអប់រំចិត្ត បុណ្យផ្កាប្រាក់សាមគ្គី និងពិធីអបអរសាទរខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី ដែលប្រារព្ធនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរ ចំពោះព្រះតេជគុណ ពៅ សុភ័ក្រ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង ព្រមទាំងព្រះតេជគុណ...
កណ្ដាល៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការផ្តួចផ្តើមកសាងអគារទីស្នាក់ការសមាគមធ្វើឡើង...
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែង «រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប»។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ...
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីពិនិត្យវឌ្ឍនភាព ស្តាប់បញ្ហាប្រឈមពីក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ស្ពឺ និងដាក់ចេញទិសដៅបន្ត សំដៅប្រគល់បណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងស្មើភាព។ ឯកឧត្តម បានបញ្ជាក់ក្នុងអង្គប្រជុំថា «គោលដៅរបស់យើងមានតែមួយគត់គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាយ៉ាងយូរត្រឹម ខែមេសា ឆ្នាំ២០២៧»។ កិច្ចប្រជុំបានកត់សម្គាល់ដោយមោទនភាពថា ខេត្តកំពង់ស្ពឺបានបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ២០២៤ ដោយវាស់វែងបាន ១.០៩៩.៨៨៣ ក្បាលដី។ មុនពេលចាប់ផ្តើមយុទ្ធនាការ ខេត្តបានចែកជូនប្រជាពលរដ្ឋចំនួន...
និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ថ្លែងថា អាហារូបករណ៍សម្ដេចតេជោ គឺជាស្ពានឆ្ពោះទៅកាន់ចំណេះដឹង និងជាឱកាសជម្នះភាពក្រីក្រ។ ពួកគេ ប្ដេជ្ញាខិតខំសិក្សា ដើម្បីក្លាយជាធនធានមនុស្សមានសមត្ថភាព ចូលរួមអភិវឌ្ឍសង្គមជាតិ។ និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចសម្ភាសជាមួយ BTV ថា ពួកគេជាសិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍សម្ដេចតេជោ កាលពីឆ្នាំ២០២៤។ កញ្ញា ប៊ុន ណាង...