លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយលោក សឿង ចក់ និងក្រុមការងារពិសេស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ៨៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាល ដោយសកម្មជនទាំង៨៧នាក់នោះមកពីឃុំស្វាយប្រទាល ឃុំប្រាសាទ និងឃុំតាលន់ នៃស្រុកស្អាង ចំនួន...
កម្ពុជាមានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពនៃការទទួលសេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្ពស់ បើធៀបប្រទេសក្នុង ពិភពលោក (ប្រទេសដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែល) ខណៈដែលវិស័យធានាគារ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការបត់បែនខ្លាំង ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹង តម្រូវការជាក់ស្តែង របស់អតិថិជន។ ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ គឺជាការធានាឱ្យប្រជាជនគ្រប់រូប ជាពិសេសក្រុមជនងាយរងគ្រោះ និងស្ត្រីទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាព តម្លៃសមរម្យ និងសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគាំទ្រ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងនោះធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ (NFIS)...
ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានជំរុញឱ្យមន្ត្រីព័ត៌មាន បង្កើនការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតមាតិកាព័ត៌មាន ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែមានភាពទាក់ទាញ ទាន់សម័យ និងអាចឈានទៅដល់សាធារណជនបានកាន់តែទូលំទូលាយ ជាពិសេសយុវវ័យដែលជាក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដ៏សកម្ម។ ការណែនាំនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តកំពត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមបានលើកឡើងថា ក្នុងបរិបទដែលបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស មន្ត្រីព័ត៌មានត្រូវផ្លាស់ប្តូររបៀបផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យស្របតាមឥរិយាបថអ្នកប្រើប្រាស់សម័យថ្មី ដោយផ្តោតលើមាតិកាខ្លី...
បន្តពីសកម្មភាពដើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់វីរកងទ័ព...
សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។ សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។...
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងមហាជនដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ដើម្បីរួមសាមគ្គីគ្នាការពារ សមិទ្ធផល សង្គមជាតិ និងកសាងប្រទេស កម្ពុជា ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ លើកឡើងនៅក្នុងមតិសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ ការគណបក្សឃុំឈូក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា...
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិ រួមគ្នា ដើម្បីជំរុញសកម្មភាពកីឡា និងទេសចរណ៍។ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាយោគៈអន្តរជាតិ ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ ការចូលរួមទប់ស្កាត់ការផលិត ការជួញដូរ...
ក្នុងវេទិកាសាធារណៈដែលប្រារព្ធធ្វើនៅឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ត្រូវផ្អែកលើគោលការណ៍ងាយស្រួល ឆាប់រហ័ស តម្លាភាព និងទំនុកចិត្ត ដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ការកែលម្អសេវាសាធារណៈ គឺជាផ្នែកសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ...
ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមាន ដកតំណែងមន្ត្រីរូបណាដែលការពារ និងចូលរួមជាមួយជនប្រព្រឹត្តបទល្មើសនេសាទ។ “វាហួសសម័យហើយដែលនៅមានសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ជាពិសេស សកម្មភាពឆក់ក្តៅ ឆក់ត្រជាក់នេះ។ បើសិនជាមានមន្ត្រីណាកុំថាឡើយមេបុស្តិ៍ មេឃុំ ឬចៅហ្វាយស្រុករូបណា ដែលការពារបទល្មើសនេសាទ និងត្រូវប្រឈមមុខនឹងការដកតំណែងចោល ហើយបន្តនីតិវិធីផ្លូវច្បាប់ថែមទៀត។” ឯកឧត្តមបានថ្លែងដូចនេះនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង។ អភិបាលខេត្តកំពង់ឆ្នាំងបន្ថែមថា សហគមន៍នេសាទត្រូវបង្កើនកិច្ចការពារកុំឲ្យកើតមានបទល្មើសឆក់ក្តៅ...
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃឬទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជា អធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ស្តីពី «នីតិវិធីស្រាវជ្រាវស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា» ខេត្តបាត់ដំបង ដោយសិក្ខាសាលានេះមានសិក្ខាកាមចូលរួមជិតមួយរយនាក់។ ថ្លែងក្នុងពិធីមួយនេះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានវាយតម្លៃថា ការចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមវគ្គបំប៉នជំនាញរយៈពេល៣ថ្ងៃ ដោយការយកចិត្តទុកដាក់ ស្តាប់ការធ្វើបទបង្ហាញ និងបកស្រាយពីវាគ្មិនសំខាន់ៗ នូវជំនាញពាក់ព័ន្ធនឹងបទល្មើសកម្មសិទ្ធិបញ្ញា ។ លោកប្រធាននាយកដ្ឋានក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកនូវចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ...