សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) សិក្សាលទ្ធភាពសហការជាមួយរោងចក្រនៅក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗសំដៅខាត់បន្ថយថ្លៃដើម ខណៈជាក់ស្ដែងឥឡូវនេះកម្ពុជាមានក្រុមហ៊ុន ផ្គុំ និងដំឡើងរថយន្តលំដាប់អន្តរជាតិមួយដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុក ២០%ហើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់ ខណៈមានទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ...
នៅក្នុងយុគសម័យឌីជីថល និងសកលភាវូបនីយកម្ម ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញនូវស្មារតីស្នេហាជាតិដ៏ចាស់ទុំ តាមរយៈការអំពាវនាវដល់យុវជនជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានមនុស្សដ៏មានឥទ្ធិពល ក្នុងការរួមចំណែកអភិវឌ្ឍ និងការបារប្រទេសជាតិ។ ការលើកឡើងរបស់ក្រុមនិស្សិត វិទ្យាស្ថាន NPIC បានស្តែងឱ្យឃើញពីផ្នត់គំនិតចាស់ទុំ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។ ក្រុមនិស្សិតបានសង្កត់ធ្ងន់ថា«អាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត ក្នុងការតបតទៅកាន់ការបំពាន ឬការមើលងាយពីខាងក្រៅ មិនមែនជាការប្រើប្រាស់កម្លាំងបាយ ការជជែកដេញដោលគ្មានប្រយោជន៍ ឬការបង្ហោះសារបំពុលលើបណ្តាញសង្គមនោះឡើយ។ ផ្ទុយទៅវិញ អ្វីដែលយុវជនត្រូវធ្វើ គឺការប្រែក្លាយភាពឈឺចាប់ ឱ្យទៅជាការតាំងចិត្តរៀនសូត្រឱ្យច្បាស់លាស់ ដើម្បីពង្រឹងខ្សែបន្ទាត់ព្រំដែនសមត្ថភាព និងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។ ជាមួយនេះ ក្រុមនិស្សិតបានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំការពារអធិបតេយ្យភាពជាតិ និងបានបង្កើនឱកាសយ៉ាងទូលំទូលាយដល់យុវជន...
បន្ទាប់ពីរមណីដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរមណីដ្ឋានប្រាសាទនេះមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងភ្ញៀវទេសចរទៅទស្សនាមានកើនឡើងជារៀងរាល់ឆ្នាំ។ ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា មុនរមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ រួមជាមួយគណៈកម្មការអន្តរក្រសួង ដោយមានការដឹកនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែពហុបំណង និងតំបន់ឡូជីស្ទីកបន្ថែមទៀតក្នុងខេត្តនេះ ហើយជាក់ស្ដែងថ្ងៃនេះបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing...
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី,...
ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ ទោះបី វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈម និងការថយចុះនៃសកម្មភាពទេសចរណ៍ក្នុងរយៈពេលចុងក្រោយក្តី ការវិនិយោគនៅក្នុងវិស័យនេះនៅតែមានជាបន្តបន្ទាប់។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាមានទំហំសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួនជិត៨ពាន់កន្លែង។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ មានចំនួន ៤៧គម្រោ ដែលមាន ទុនវិនិយោគ ៧០៨លានដុល្លាអាម៉េរិក ដែលបង្កើតការងារបានចំនួន ៥ ១៨៦ កន្លែង។...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បន្តបង្ហាញការពិតដល់ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន៣រូប អំពីគ្រាប់បែកចង្កោមដែលកងទ័ពថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាមចំនួនពីរលើកកាលពីឆ្នាំ២០២៦ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់។ ឯកឧត្តម ហេង រតនា បានបង្ហាញការពិតបែបនេះក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ៣រូប គឺឯកឧត្តម HIGASHINO Hideki លោកជំទាវ MIKAMI Eri និងលោកជំទាវ SHIRAKAWA...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារអបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦)។ សូមជម្រាបថា រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ នៃអតីតរាជធានីលិង្គបុរ ឬឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧...