នៅថ្ងៃស្អែកទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រោងចក្រផ្តុំ និងដំឡើងរថយន្ត ដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទឹកដីខេត្តកំពង់ឆ្នាំង មានរោងចក្រផ្តុំ និងដំឡើងរថយន្ត ក្រុមហ៊ុន ដ៏ធំមួយកំពុងដំណេីរការ ដែលមានឈ្មោះថា “ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក” ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានចម្ងាយប្រមាណ ៧០...
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់...
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ហើយបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលមានឧបករណ៍ខុសច្បាប់ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ចជាបន្ទាន់ផងដែរ បើមិនចង់ប្រឈមទៅនឹងផ្លូវច្បាប់។ ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៦នេះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានលើកឡើងថា ចាប់ពីពេលនេះតទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នឹងធ្វើយុទ្ធនាការ ចុះបង្រ្កាប បទល្មើសនេសាទជាប្រចាំគ្រប់ទីកន្លែងទាំងអស់ដែលស្ថិតនៅក្នុងខេត្តកណ្តាល និងមានវិធានការក្ដៅប្រសិនបើរកឃើញជនណាដែលប្រព្រឹត្តខុស នឹងច្បាប់ស្តីពីជលផលនេះ នឹងចាត់វិធានការទៅ តាមច្បាប់ជាធរមានផងដែរ ខណៈអាជ្ញាធរមានការអំពាវនាវហើយនៅតែ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មិនអនុញ្ញាតឱ្យមានការបង្កើត កាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ និងបានណែនាំឱ្យមានការពិនិត្យឡើងវិញផងដែរលើកាស៊ីណូ ដែលមានស្រាប់ចំនួនជាង១០០នៅទូទាំងប្រទេស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា នេះ បានចោទសួរអំពីថាតើវាមានភាពចាំបាច់ទេ ដែលត្រូវមានកាស៊ីណូច្រើន ខណៈដែលកម្ពុជានឹងមិនពឹងផ្អែកលើការស៊ីណូដើម្បីជំរុញសេដ្ឋកិច្ចនោះឡើយ។ ការបង្កើតកាស៊ីណូ វាគ្រាន់តែជាផ្នែកមួយនៃវិស័យទេសចរណ៍ប៉ុណ្ណោះ។ សម្ដេចធិបតី បានបញ្ជាក់ថា...
កំណត់ត្រាជាប្រវត្តិសាស្រ្តដំបូងបំផុតសម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។ រូបថតនិងវីដេអូជាច្រើនត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ ការប្រើប្រាស់មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកពីសំណាក់ប្រជាពលរដ្ឋកម្ពុជា បានកើនដល់៨០ភាគរយ ដោយសារការផ្ដល់សេវា២៤ម៉ោង និងការបង្កើនសម្ភារបរិក្ខារវេជ្ជសាស្ត្រ ជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យហ្លួងម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ បានបញ្ជាក់ថា កំណើននៃការប្រើប្រាស់មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកកើនឡើងដោយសារមានពេទ្យគ្រប់ គុណភាពសេវា...
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ។ ពិធីប្រគល់-ទទួលជានិមិត្តរូបនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាស្ថានទូតចិនប្រចាំកម្ពុជា រវាង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ជាថ្មីឱ្យបិទបញ្ជី Online Scams និងល្បែងភ្នាល់លើអនឡាញ កុំឱ្យងើបឡើងវិញ ខណៈដែលកម្ពុជាកំពុងទទួលបានការសរសើរពីលទ្ធផលនៃការបង្ក្រាបប្រកបដោយប្រសិទ្ធភាពពីអន្តរជាតិ។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យកម្ទេច Online Scams និងល្បែងស៊ីសងតាមអនឡាញ ដើម្បីបញ្ចប់ហានិភ័យដែលនាំឱ្យប៉ះពាល់ដល់ជាតិ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទាន់បានចុះហត្ថលេខាណាមួយប្រគល់ទឹកដីឲ្យប្រទេសណានោះទេ ខណៈយោធាថៃបាននិងកំពុងរំលោភលើដែនអធិបតេយ្យភាពកម្ពុជានោះ គឺកម្ពុជាកំពុងខិតខំប្រឹងប្រែងតស៊ូតវ៉ាយកមកវិញឲ្យខាងតែបានដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ជនរួមជាតិថា កម្ពុជាមិនបានបាត់បង់ទឹកដីនោះទេ ប៉ុន្តែ គ្រាន់តែបាត់បង់ការគ្រប់គ្រងផ្នែកខ្លះប៉ុណ្ណោះ ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៧...
ភ្នំពេញ៖ កិច្ចប្រជុំបិទទ្វាររយៈពេល ៣ថ្ងៃ រវាងគណៈកម្មការផ្សះផ្សា (Conciliation Commission) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ភាគីកម្ពុជា និងភាគីថៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃពុធ (ទី១៦ ខែកញ្ញា ឆ្នាំ២០២៦) នៅប្រទេសសិង្ហបុរី។ ឯកឧត្តម ប្រាក់ សុខុន (Prak Sokhonn) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារតំណាងរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូ...