ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។ នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង...
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ជំនាញសម្របសម្រួលសម្រាប់ការបណ្តុះបណ្តាលអំពីអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ” ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះអនុវត្តក្រោមវិសាលភាពនៃ MoU លើកទី៨ (២០២៣-២០២៧) បន្ទាប់ពី វគ្គទី១ ការលើកកម្ពស់សមធម៌យេនឌ័រនិងការងារដែលគិតគូរលើការថែទាំ និងវគ្គទី២ ការទប់ស្កាត់និងការឆ្លើយតបនឹងករណីអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ដែលបានរៀបចំកាលពីខែមិថុនា និងកក្កដា...
កំពង់ឆ្នាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា...
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (ASEAN Ministerial Conference on Disaster Resilience – AMCDR) ដែលរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងឱកាសនេះ ឯកឧត្តម គីម...
ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា នេះ ស្ថិតក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ក្រុមហ៊ុនCity Rice Import Export Co,Ltd(កម្ពុជា) និង ក្រុមហ៊ុន DILAI Trading(ហ្វីលីពីន) បានចុះហត្ថលេខា លើកិច្ចសន្យាទិញលក់អង្ករ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីនចំនួន១ម៉ឺនតោន ដោយជម្រុញការដឹកជញ្ជូនអោយកាន់តែរហ័សជាងមុន។ កិច្ចព្រមព្រៀងនេះ គឺជោគជ័យថ្មីមួយទៀត សម្រាប់វិស័យអង្ករកម្ពុជា ដែលអាចប្រកួតប្រជែង ច្រៀតចូលទីផ្សារក្នុងតំបន់អាស៊ានកាន់តែច្រើនជាងមុន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ហ្វីលីពីនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ជាច្រើនឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានប្រឹងប្រែងរក្សានូវទំនាក់ទំនងទាំងការទូត ពាណិជ្ជកម្មជាមួយគ្នា...
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានអនុវត្តនីតិវិធីបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជាមានចំនួនសរុប ៧២៤២៦នាក់ (ស្រី ៨៩៩៤នាក់ មាន៩៦សញ្ជាតិ ដោយក្នុងនោះជនបរទេសច្រើនជាងគេមានចំនួន ១១សញ្ជាតិ មានដូចជាជនជាតិចិន ៣២៣៩៥នាក់។ ចំពោះអ្នកពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១៣៦១៩នាក់ ត្រូវបានបណ្តេញចេញ។ ជនជាតិឥណ្ឌូនេស៊ីមានចំនួន ១០៥៦៨នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ២៤៧០នាក់។...
នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត...
ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យបម្រើការងារនៅក្នុងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១) បានឈានដល់ទីបញ្ចប់។ នេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុត មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។ ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង២ អង្គភាពពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ ព្រមទាំងអ្នកសារព័ត៌មាន ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពពេញលេញ។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការអនុវត្តកម្មវិធីធ្វើតេស្តវាយតម្លៃ និងទទួលស្គាល់ជំនាញមានពីមុន (RPL – Recognition of Prior Learning) ក្នុងវិស័យសំណង់រួចមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង រៀបចំផែនការបន្តដើម្បីបើកការធ្វើតេស្តជំនាញលើផ្នែក «ធុរកិច្ច និងភេសជ្ជៈ» ចាប់ពីខែតុលាខាងមុខនេះតទៅ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នៅក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាលនឹងចេញថ្លៃសេវាជំនួសទាំងស្រុង...