ភ្នំពេញ៖ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ (រួមទាំងកូនឈ់ព្រៃ កូនឈើហូបផ្លែ និងកូនត្នោត)...
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤ រូប សម្រាប់ឆ្នាំសិក្សា២០២៦។ និស្សិតជ័យលាភីទាំងនេះ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខនានារបស់ប្រទេសជប៉ុន លើមុខជំនាញរួមមាន៖ ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវិស័យឯកជន...
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤ រូប សម្រាប់ឆ្នាំសិក្សា២០២៦។ និស្សិតជ័យលាភីទាំងនេះ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខនានារបស់ប្រទេសជប៉ុន លើមុខជំនាញរួមមាន៖ ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវិស័យឯកជន...
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគ្រូពេទ្យចក្ខុសាស្រ្ត ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ, រៀបចំដោយកម្មវិធីសុខភាពភ្នែករាជធានីភ្នំពេញ ឧបត្ថម្ភគាំទ្រដោយមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា។ លោកស្រី ស្រ៊ុន ម៉ារី ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ថ្ងៃនេះក្រុមគ្រូពេទ្យផ្នែកចក្ខុសាស្រ្ត ក៏ដូចជាក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្ទឹងមានជ័យផ្ទាល់...
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ចំនួនប្រមាណ ៥០០ខ្នងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញស្ថិតក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ២៥០ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា...
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង...
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦២.៨៤% ខណៈប្រាក់ចំណូលទទួលបានពីការនាំចេញអង្ករសម្រេចបានជាង ៣៦៧ លានដុល្លារអាមេរិក កើនឡើង ២៩.៥២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦០ បាននាំចេញអងង្ករទៅកាន់គោលដៅចំនួន ៦៤ ជុំវិញពិភពលោក។ សហភាពអឺរ៉ុបគឺជាផ្សារចម្បងជាងសម្រាប់អង្ករកម្ពុជា ដោយ បណ្តាប្រទេសតំបន់អឺរ៉ុបចំនួន...
នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។ សូមបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា...
ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ទទួលមតិរិះគន់ និងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្តូង» ចំពោះការផ្សព្វផ្សាយសត្តានុពលទេសចរណ៍កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមទាំងអស់គ្នាដើម្បីវិស័យទេសចរណ៍កម្ពុជារបស់ក្រសួង។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែ ទូលំទូលាយ កន្លងមក ក្រសួងបានដាក់ចេញនូវអភិក្រមមួយ ដោយប្រើប្រាស់ឃ្លាធៀប ការនាំកង្កែបចេញពី អណ្តូង។ ការប្រើប្រាស់ឃ្លានេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដផងដែរ។ ក្រសួងបញ្ជាក់ទៀតថា...