ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះជាថ្មីថា មូលហេតុដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ ជាឯកតោភាគី ទោះបីជាកម្ពុជាបានព្រមានស្នើកុំឱ្យលុបចោលក៏ដោយ។ តាមរយៈបទសម្ភាសន៍ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថា ជាពិសេសរដ្ឋមន្រ្ដីការបរទេសថៃ ដែលបាននិយាយថា ការណ៍ដែលកម្ពុជាដាក់សំណុំរឿងទៅកាន់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅលើសសូម្បីផែនទីឯកតោភាគីដែលថៃបានអះអាង ខណៈសម្ដេចបានបញ្ជាក់ថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺអាចដោះស្រាយបានតាមរយៈការអនុវត្តយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។ តាមរយៈបទសម្ភាសន៍សម្ដេចធិបតី បានបញ្ជាក់ថា មានរយៈពេលប្រហែលមួយឆ្នាំហើយ ចាប់តាំងពីការប្រយុទ្ធបានចាប់ផ្ដើម ហើយក៏មានរយៈពេលប្រហែល ៧ខែផងដែរចាប់តាំងពីបទឈប់បាញ់លើកទីពីរកាលពីថ្ងៃទី២៧...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាលនៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់...
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញ សង្គមឈ្មោះ Ma Chetra។ សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន...
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នៅយប់ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យបានស្អាតជាប់ជាប្រចាំ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។...
កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត ដោយសារកំណើនជាបន្តបន្ទាប់ នៃការវិនិយោគបង្កើត រោងចក្រផ្គុំដំឡើងរថយន្ត ផលិតគ្រឿងបង្គុំយានយន្ត និងរោងចក្រផលិតសំបកកង់រថយន្ត បានចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្ត របស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់...
កំពង់ស្ពឺ៖ ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារស្ថាបនា ជួសជុលកែលម្អរ ថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ មន្ទីរបាននិងកំពុងជំរុញការស្ថាបនា...
(តាកែវ) នារសៀលថ្ងៃសៅរ៌ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចដ៌ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី27ខែមេសា ឆ្នាំ2026 ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ខាងមុខ។ ពិធីនេះបានប្រព្រឹត្តឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកណ្តឹង និង លោក រៀម...
សមាជិកថ្មីជិត៣០០០នាក់នៃគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ ត្រូវបានប្រកាសបញ្ចូល ដែលមកពីមូលដ្ឋានសង្កាត់ទាំង៥។ សមាជិក សមាជិការ គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត៣០០០នាក់ មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន...
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្ដេញជនជាតិថៃសរុបចំនួន ៣៩នាក់ (ស្រី ១៨នាក់) ពាក់ព័ន្ធបទល្មើស លួចឆ្លងដែនដោយខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក...