ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល)...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាពេលនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីកាអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០ នៅសុខាភ្នំពេញ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែនទើបចាប់ផ្ដើមនៅពេលនេះទេ,...
ក្នុងឱកាសប្រារព្ធគំរប់ខួប ១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ (KTI បានរៀបចំកម្មវិធី «ចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ទិញទំនិញក្នុងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ» ដែលជារង្វាន់ផ្ទះល្វែង១ខ្នង។ បន្ថែមពីលើរង្វាន់ធំនេះ អ្នកឈ្នះផ្សេងទៀតក៏ទទួលបានរង្វាន់ផ្សេងៗទៀតផងដែរ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងផ្តល់ឱកាសជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទទួលបានឱកាសឈ្នះរង្វាន់ពិតៗ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំងក្រោយ មេក្រុមជ្រុលនិយមមួយក្តាប់តូចចេញមុខមករិះគន់រឿង បញ្ចវន្តវ័យ ក្មេងរបស់ខ្មែរបានសរសេរសៀវភៅមួយដោយមានចំណងជើងថា «យុទ្ធសាស្រ្តត្រីកោណ ឆ្នឹងខ្នងសន្តិភាព កម្ពុជា» ដែលមានកម្រាស់ជាងមួយពាន់ទំព័រនោះថា ជាការក្លែងប្រវត្តិសាស្រ្ត។ តាមរយបណ្តាញសង្គមហ្វេសបុក នារាត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើច!...
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ...
ខេត្តក្រចេះ៖ ក្រុមការងារចម្រុះខេត្តក្រចេះ បាននិងកំពុងបន្តយុទ្ធនាការចុះពង្រឹងច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពរករ៉ែអនាធិបតេយ្យ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះ សំដៅការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។ សកម្មភាពចុះពង្រឹងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍អំពីសកម្មភាពរករ៉ែខុសច្បាប់នៅចំណុចមួយចំនួន ដូចជា ចំណុចបែកចាន សោមដេប៉ូ និងថ្មពួយជាប់ភ្នំជី ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះនាបេលកន្លងទៅ។ កន្លងមក ក្រុមការងារចម្រុះ ដែលរួមមាន មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ មន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត បានសហការយ៉ាងជិតស្និទ្ធ ជាមួយលោកអភិបាលស្រុកសំបូរ...
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានអង្គភាពថវិកាថ្នាក់កណ្តាល សរុប ១៥០នាក់។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល ដែលកំពុង ដាក់ឱ្យអនុវត្តនាពេលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល។...
កំពត៖ ជំរឿនមិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗ ដើម្បីមានចំណាត់ការដាក់ពិន័យ ឬទណ្ឌកម្មណាមួយឡើយ តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗ ដើម្បីរៀបចំផែនការ និងសមាសភាពក្នុងការពង្រាយមន្ត្រីបម្រើការងារឲ្យចំគោលដៅតាមរយៈការត្រួតពិនិត្យជាក់ស្តែង។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានស្ថិតនៅក្នុងខេត្តភូមិភាគនិរតី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ។ ឯកឧត្តមបានបន្តថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីពិតជាមានសារៈសំខាន់ក្នុងការកំណត់ ឲ្យបានជាក់លាក់អំពីចំនួនមន្ត្រីនៅតាមមន្ទីរអង្គភាព ពិសេសមន្ត្រីបំពេញការងារជាក់ស្តែងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា...
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើស និងប្រគល់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់កែលម្អផ្នែកផ្តល់សេវាជួរមុខ របស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2)។ ផ្អែកលើលទ្ធផលវាយតម្លៃរបស់គណៈកម្មការកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកចំនួន៣ ព្រមទាំងបេក្ខជនជាគ្រូពេទ្យឆ្នើម បានឈ្នះជ័យលាភីរួមមាន៖ (១)លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ (មន្ទីរពេទ្យបង្អែកខេត្តកោះកុង) ៖ គម្រោង «ការរៀបចំសេវាជួរមុខប្រកបដោយគុណភាព និងប្រសិទ្ធភាព», (២)លោកវេជ្ជបណ្ឌិត នួន សុផាត (មន្ទីរពេទ្យបង្អែកព្រៃកប្បាស) ៖ គម្រោង...