ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។ ជាមួយការបើកយុទ្ធនាការហ្វឹកហាត់ ក្រោយរងប្រតិកម្មពីអ្នកគាំទ្រនេះ ក្រុមគោព្រៃកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku និងកីឡាករ ២៤នាក់ ដែលបានកោះហៅ និងបង្ហាញកាលពីដើមសប្ដាហ៍មុន...
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH)...
ក្រោយដំណើរការប្រកួតជាង ៥សប្ដាហ៍កន្លងទៅ ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៩ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលនឹងត្រូវជួបគ្នានាថ្ងៃទី១៥ ខែកក្កដាស្អែក ស្របពេលវិញ្ញាសាបាល់ទាត់នារី បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមសេនាអង្គរយូណាយធីត ត្រូវជួបក្រុមយុវតីស្ទាំងភ្លើងក្មេងវត្ដក្ដីចាស់ នាចុងសប្ដាហ៍នេះ។ សម្រាប់បេក្ខភាពវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នានាថ្ងៃពុធស្អែកនេះ រួមមានក្រុម អេសជីស៊ី ត្រូវជួបក្រុម ស៊ីប៊ែលអេហ្វស៊ី និងក្រុម ឌី អាយ ជី...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នឹងបំពាក់ប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្ដាផ្លូវ និងតំបន់សំខាន់ៗ ក្នុងខេត្តចំនួន ១៣បន្ថែមទៀត ឲ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹមរយៈពេល ២ឆ្នាំទៀត ដើម្បីបង្កើតនូវភាពងាយស្រួល ដល់ការធ្វើដំណើរនាពេលត្រី មានសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពផ្លូវសាធារណៈ ។ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី ការឧបត្ថម្ភប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ សម្រាប់ដំឡើងបន្ថែមលើផ្លូវជាតិមួយចំនួន រវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល...
មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាលជាមួយក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងយ៉ាងត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។ មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ...
ធុរកិច្ចអាមេរិកបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នឹងរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងមានកំណើនហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ខណៈទីផ្សារអាមេរិកបានកំពុងស្រូបយក ទំនិញដែលមានសក្តានុពលថ្មីៗបន្ថែមពីកម្ពុជា។ លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នេះថា កម្ពុជានិងសហរដ្ឋអាមេរិក មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងរឹងមាំ ក្នុងនោះសម្រាប់ការធ្វើពាណិជ្កម្ម, កម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋ...
ឯកឧត្តមថ្លែងថា សមិទ្ធផលនេះ គឺជាកិត្តិយសរបស់អង្គភាពនីមួយៗ និងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះអង្គជ័យលាភីទាំងអស់ និងសម្រាប់អង្គភាពដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងឱកាសនេះ សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ ឯកឧត្តមបន្តថា៖សូមរួមគ្នាបន្តរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ និងបន្តជាគំរូក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្តជូនប្រជាពលរដ្ឋ។ សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងមនសិការវិជ្ជាជីវៈខ្ពស់។
ភ្នំពេញ៖ ក្នុងរយៈពេលពេលជាង ៦ខែ អគ្គនាយកដ្ឋានអន្តោប្រវេសបានបណ្តេញជនបរទេសជាង ៤៥០០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ធ្វើការងារខុសច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់...
គ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន ដែលធ្វើឡើងរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ៤៩នាក់មកពីសាលារៀនឯកជនអន្តរជាតិ និងក្លឹបហែលទឹក និងសាលារដ្ឋមួយចំនួនបានបិទបញ្ចប់ដោយជោគជ័យ ខណៈមន្ត្រីជំនាញសហព័ន្ធបានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគាត់ឈ្វេងយល់អំពីការបង្ហាត់បង្រៀនហែលទឹកជូនដល់កុមារ យុវជន និងមហាជន ក្រោយសហព័ន្ធសង្កេតឃើញថាសកម្មភាពបង្ហាត់បង្រៀនទូទៅកន្លងមក មិនទាន់បានត្រឹមត្រូវ និងទទួលស្គាល់ពីសហព័ន្ធជំនាញ។ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល នាពេលថ្មីៗកន្លងទៅ នៅទីស្នាក់ការសហព័ន្ធ រាជធានីភ្នំពេញ លោក ហែម គីរី អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន នេះ យើងសង្កេតថា បណ្តាក្លឹបហែលទឹកនៅតាមសាលារៀនបណ្តុះបណ្តាលសិស្សានុសិស្សរបស់ខ្លួនពុំទាន់បានត្រឹមត្រូវ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាព រហូតដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់ពីតួនាទីរបស់មិត្តជប៉ុនបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុនបែបនេះ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម...