ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ដោយសាររបាយការណ៍ និងការវាយតម្លៃចេញពីកម្មវិធីនេះគឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរជាសកល (Better Work Global) នៃអង្គការអន្តរជាតិខាងការងារ ម្ចាស់ជំនួយ និងតំណាងស្ថានទូត...
ភ្នំពេញ៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលសហការរៀបចំដោយ ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៩១ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល បេក្ខជនចំនួន ២នាក់ បានសម្ភាសជាប់ជាស្ថាពរ និង ៤៧នាក់ ផ្សេងទៀត...
ភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រឆ្នើមនៅកម្ពុជា បានកំពុងចូលរួមលើកកម្ពស់ឧត្តមភាព ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ដោយស្នាដៃ អ្នកវិទ្យាសាស្រ្តទាំងនោះ បានកំពុងផ្តល់ជាប្រយោជន៍ និងចូលរួមដោះស្រាយបញ្ហាសង្គម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពល- រដ្ឋ។ លោកបណ្ឌិត យី ស៊ីយ៉ាន សាស្រ្តាចារ្យនៅសាកលវិទ្យាជាតិសឹង្ហបុរី និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអង្គការ KHANA លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែមីនា...
ភ្នំពេញ ៖ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នៅរសៀលថ្ងៃទី២៧ ខែមីនានេះ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៥ គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយ នៃការចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈអង្គការ( CMDF)។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី...
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំត្រីមាសទី១ និងដាក់ទិសដៅអនុវត្តការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចលើការងារភស្ដុភាររបស់ថ្នាក់ដឹកនាំទីចាត់ការ និងយោធិនទាំងអស់ចំណុះទីចាត់ការ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន...
ភ្នំពេញ៖ ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
កម្ពុជា និង IFC ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ ផ្តោតលើ ពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ព័ន្ធសំខាន់ៗ ដើម្បីជំរុញឱ្យការសិក្សាគម្រោងមួយនេះ ប្រព្រឹត្តទៅបានដោយរលូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន លោក Thomas Lubeck នាយកគ្រប់គ្រងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ែកខាងត្បូងនិងខាងកើត និងទទួលបន្ទុក...
ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែក្រោយនេះ របរប្រើប្រាស់ ប្រពៃណីខ្មែរ ចាប់ផ្ដើមមានតម្រូវការច្រើន ដោយប្រជាពលរដ្ឋបាននាំគ្នាទិញរបស់របរទាំងនេះ យកទៅតុប តែងលំអគេហដ្ឋាន សាលារៀន វត្តអារាម និងស្ថាប័ននានា។ អ្នកលក់ឧបករណ៍ប្រើប្រាស់ប្រពៃណីខ្មែរ នៅក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៧ ខែមីនា នេះ បានប្រាប់ BTVថា ឥឡូវនេះ ការលក់របស់របរប្រពៃណីខ្មែរចាប់ផ្តើមលក់ដាច់ជាបណ្ដើរៗ ព្រោះនៅតាមក្រសួង ស្ថាប័ននានា បានទិញយកទៅតុបតែងលម្អរៀបចំសង្ក្រាន្ត និងត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ អ្នកលក់ទាំងនោះ...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤...